អាមេរិក៖ យោងតាមប្រភពផ្ទៃក្នុងបានបញ្ជាក់ប្រាប់ សារព័ត៌មាន Page Six ថា តារាចម្រៀងផបដ៏ល្បីឈ្មោះ Taylor Swift គ្រោងនឹងភ្ជាប់ពាក្យជាមួយនឹង Travis Kelce ជាកីឡាករបាល់ឱប នៅរដូវក្ដៅនេះហើយ។
Taylor ទើបតែទាក់ទងគ្នាជាមួយ Travis កាលពីខែកក្កដាខែ២០២៣កន្លងទៅ ប៉ុន្តែទំនាក់ទំនងរបស់អ្នកទាំងពីរមានភាពស្រស់បំព្រងនិងស្និទ្ធស្នាលណាស់។ ជារឿយៗគេតែងតែឃើញ នាងបានទៅលើកទឹកចិត្តមិត្តប្រុស អំឡុងពេលមានការប្រកួតផងដែរ និងបានទៅដើរលេងជាមួយគ្នាទៀតផង។
ដូច្នេះពួកគេចង់ភ្ជាប់ពាក្យនៅគម្រប់ខួបមួយឆ្នាំនៃការទាក់ទងគ្នា គឺនៅខែកក្កដាឆ្នាំ២០២៤នេះ ដោយមានពាក្យចចាមអារ៉ាមថា Travis បានសុំអនុញ្ញាតពីឪពុក Taylor រួចហើយក្នុងការរៀបការជាមួយនាង កាលពីខែធ្នូកន្លងទៅ៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]