កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១១ខែមករាកន្លងទៅ ដែលជាថ្ងៃខួបកំណើតគម្រប់ ៤២ ឆ្នាំ នៅលើបណ្ដាញសង្គមផ្លូវការរបស់ តារាស្រី Son Ye Jin គឺពោរពេញទៅដោយការអបអរសាទរពីអ្នកគាំទ្រ។

 Son Ye Jin
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ដើម្បីជាការឆ្លើយតបទៅនឹងការជូនពរ និងការរំពឹងទុករបស់អ្នកគាំទ្រ នៅល្ងាចថ្ងៃទី ១១ ខែមករា តារាសម្ដែងស្រី Son Ye Jin បានចែករំលែកពីពេលវេលាដ៏រីករាយមួយចំនួន នៅក្នុងថ្ងៃកំណើត ដែលបានរៀបចំពិធីខួបកំណើតដ៏សាមញ្ញជាមួយគ្រួសារតូចមួយរបស់នាង។

រូបភាព

ម៉្យាងវិញទៀត នៅក្នុងចំណោមពេលវេលាដ៏រីករាយ ដែលបានចែករំលែកដោយ Son Ye Jin អ្នកលេងអ៊ីនធឺណិតបានកត់សម្គាល់ឃើញភ្លាមៗ នូវបន្តោងសោដែលមានរាងដូចសត្វស្វាដ៏គួរឱ្យស្រលាញ់មួយនោះ មនុស្សជាច្រើនក៏បានប៉ាន់ស្មានថា បន្តោងសោនេះ គឺត្រូវបានទិញដោយលោក Hyun Bin ដោយផ្ទាល់ អំឡុងពេលធ្វើដំណើរទៅធ្វើជំនួញនៅប្រទេសអូស្ត្រាលី ។ ហើយថ្វីត្បិតតែមិនបាននិយាយច្បាស់ៗ ប៉ុន្តែគ្រាន់តែការថតរូបរបស់ Son Ye Jin ថតរូបជិតស្និតជាមួយបន្តោងសោនេះ គឺគ្រប់គ្រាន់ដែលអាចធ្វើឱ្យអ្នកគាំទ្រប្រាកដថា នេះជាកាដូពិសេសដែល Hyun Bin ជូនដល់ភរិយា ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

 Son Ye Jin
 Son Ye Jin
 Son Ye Jin
 Son Ye Jin
 Son Ye Jin និងស្វាមី
 Son Ye Jin និងស្វាមី
 Son Ye Jin និងស្វាមី
 Son Ye Jin និងស្វាមី
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]