កូរ៉េខាងត្បូង៖  Rosé ដែលជាសមាជិកម្នាក់របស់ក្រុមចម្រៀងនារីដ៏ល្បីឈ្មោះ BLACKPINK បានឲ្យតម្រុយដល់អ្នកគាំទ្រ ទាក់ទងនឹងការចេញបទចម្រៀងថ្មី។

Rosé
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ថ្មីៗនេះ ផលិតកម្ម YG Entertainment បានចេញមកប្រកាសថា សមាជិកទាំងបួននាក់របស់ BLACKPINK នឹងមិនបន្តកុងត្រាថ្មីជាមួយ YG ទេបើគិតលើសកម្មភាពទោល ខណៈដែលសកម្មភាពផ្សព្វផ្សាយជាក្រុមគឺនៅបន្តធម្មតា។

Rosé

ខណៈដែល Jennie បានប្រកាសបើកផលិតកម្មថ្មី ODDATELIER នោះ Rosé វិញក៏ពុំទាន់មានការប្រកាសថានាងចូលរួមជាមួយផលិតកម្មណានោះដែរ។

Rosé

ឥឡូវនេះ នាងស្រាប់តែមកបង្កការភ្ញាក់ផ្អើល បន្ទាប់ពីបានបង្ហោះ Story រូបភាពមួយក្នុង Instagram គឺនៅក្នុងបន្ទប់ថតចម្រៀងផងដែរ ដែលធ្វើឲ្យអ្នកគាំទ្រគិតថានាងនឹងចេញចម្រៀងទោលឆាប់ៗនេះ។

ក្នុងនោះគេសង្ស័យថា Rosé អាចនឹងចូលរួមជាមួយផលិតកម្ម Columbia Records ដោយសារតែនាងធ្លាប់បានចួបជាមួយនឹង CEO គឺលោក Ron Fay ប៉ុន្តែយ៉ាងណា យើងនឹងរង់ចាំមើលថាតើ Rose ចូលរួមជាមួយផលិតកម្មមួយណា៕  

Rosé
Rosé
Rosé
Rosé

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]