ព្រះសីហនុ៖ នាវាទេសចរណ៍ខ្នាតធំមួយគ្រឿង ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកប្រមាណជិត១ពាន់នាក់ មកលេងកម្សាន្តប្រទេសកម្ពុជា។
នាវានេះមានឈ្មោះ Sea Bourn Encore សញ្ជាតិ Bahamas ដែលមានចំនួននាវិកចម្រុះជាតិសាសន៍ (៣០សញ្ជាតិ) ៥៥២នាក់ (ស្រី២៧៨) មានផ្ទុកភ្ញៀវទេសចរចំនួន ៤២៥នាក់ ស្រី១០៨ ក្នុងនោះមានជាតិសាសន៍សរុបចំនួន ៥០សញ្ជាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមជម្រាបថា នាវានេះមុនមកដល់ប្រទេសកម្ពុជា បានឆ្លងកាត់ប្រទេសវៀតណាម ហើយបន្ទាប់ពីដើរកម្សាន្ដនូវតាមតំបន់ទេសចរណ៍មួយចំនួននៅប្រទេសកម្ពុជារួចហើយនោះ នៅយប់ថ្ងៃទី១១ ខែមករានេះ នឹងបន្តដំណើរប្រទេសថៃ៕
ប្រភព៖ ក្រសួងពត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]