អាមេរិក៖ អស់រយៈពេលបីឆ្នាំហើយដែល Ariana Grande ឃ្លាតពីវិស័យសិល្បៈ ដោយអាល់ប៊ុមចុងក្រោយរបស់នាងមានឈ្មោះថា "Positions" ចេញនៅឆ្នាំ២០២០ ហើយបន្ទាប់ពីនោះ នាងក៏ពុំបានបញ្ចេញអាល់ប៊ុមណាមួយទៀតឡើយ។
ស្រាប់តែពេលនេះ Ariana បានវិលត្រឡប់មកវិញ ជាមួយអាល់ប៊ុមទី៧របស់ខ្លួនមានឈ្មោះថា "Eternal Sunshine" ដែលក្នុងនោះមានបទចម្រៀងគោលឈ្មោះថា "Yes,And?" ដែលបទនេះបានចេញផ្សាយថ្មីៗក្ដៅៗនាថ្ងៃទី១២ខែមករានេះ។
ក្នុងបទចម្រៀងនេះ មានពាក្យចចាមអារ៉ាមថានាងបានចម្លងតាមចង្វាក់តន្ត្រីរាងស្រដៀងនឹងបទ "Vogue" របស់ Madonna ប៉ុន្តែនាងបានច្រានចោលការចោទប្រកាន់នេះ។
យ៉ាងណាមិញ ក្រោយពេលចេញ បទចម្រៀង "Yes,And?" របស់នាងបានទទួលការចាប់អារម្មណ៍ខ្លាំងដោយសារ ប៉ារ៉ូលក្នុងនោះគឺច្រៀងថាឲ្យអ្នកដែលស្អប់នាង និងតាមដានពីជីវិតនាងនាពេលកន្លងមក ដោយបានស្ដីឲ្យថា ហេតុអ្វីបានជាគ្រប់គ្នាខ្វល់ខ្វាយពីនាងម៉្លេះថានាងនៅជាមួយអ្នកណាឬអ្នកណា។
គួរបញ្ជាក់ផងដែរថា Ariana Grande ទើបតែបានលែងលះអតីតស្វាមី Dalton Gomez កាលពីឆ្នាំ២០២៣ កន្លងទៅនេះ ដោយកំពុងទាក់ទងជាមួយ Ethan Slater ធ្វើឲ្យមានពាក្យចោទប្រកាន់ថានាងជាដើមហេតុ ធ្វើឲ្យ Ethan និងអតីតភរិយារបស់គេលែងលះគ្នា ទើបមានការវែកញែកជាហូរហែ៕
ប្រភព៖: people
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]