បរទេស៖ នៅថ្ងៃទី ១០ ខែមករាកន្លងទៅនេះ តារាចម្រៀងស្រី Selena Gomez បានរៀបចំព្រឹត្តិការណ៍មួយសម្រាប់ម៉ាកផលិតផលសម្រស់របស់នាង Rare Beauty ដើម្បីអបអរសាទរពីម៉ាកយីហោថ្មី Find Comfort Body Collection ។
តាមរយៈការបង្ហាញខ្លួនលើកនេះ តារាចម្រៀង Selena Gomez ពិតជាមានភាពទាក់ទាញយ៉ាងខ្លាំង ដោយបានតុបតែងខ្លួនក្នុងឈុតពណ៌សទាំងស្រុង ទាំងអាវ ខោ និងអាវក្រៅ។
ជាពិសេស អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ឈុត corset ពណ៌សរបស់តារាស្រីរូបនេះ គឺមានតម្លៃត្រឹមតែ ៧០ ដុល្លារតែប៉ុណ្ណោះពីម៉ាក Victoria's Secret ។ ខណៈដែលរូបនាង បានបន្ថែមនូវភាពឡូយឆាយ ដោយបានពាក់គ្រឿងអលង្កា ខ្សែកពេជ្រ មាសស 14K តម្លៃ ១៦,៦៥៥ ដុល្លារ ពី Effy Jewelry ៕
ប្រភព៖ Elle
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]