ភ្នំពេញ៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានបើកទទួលពាក្យសម្រាប់កម្មវិធីប្រកួតគូរគំនូររថយន្តក្នុងក្តីស្រមៃលើកទី១៧ ហើយ ។
កម្មវិធីនេះត្រូវបានស្គាល់ថា ជាកម្មវិធីដែលអនុញាត្តិអោយកុមារកម្ពុជាបង្ហាញពីភាពច្នៃប្រឌិតរបស់ប្អូនៗ និងផ្តល់អោយពួកគេបង្កើតអ្វីដែលថ្មីតាមរយ:រូបគំនូររថយន្តក្នុងក្តីស្រមៃ ។ ប្រសិនជាប្អូនៗដែលមានអាយុអាយុចាប់ពី ៦ ឆ្នាំ រហូតដល់ ១៥ ឆ្នាំ ហើយចង់ចូលរួមប្រកួតក្នុងកម្មវិធីគូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃលើកទី១៧ នេះ អាចចូលរួមបានដោយសេរី គ្រាន់តែធ្វើតាមលក្ខខណ្ឌដូចខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលក្ខខណ្ឌនៃការដាក់ពាក្យចូលរួមប្រកួត៖
- បេក្ខជនចូលរួមប្រកួតទាំងអស់ត្រូវមានអាយុចាប់ពី ៦ ឆ្នាំ រហូតដល់ ១៥ ឆ្នាំ
- ប្រធានបទរបស់កម្មវិធីប្រកួតគឺ រថយន្ត តូយ៉ូតា ក្នុងក្តីស្រមៃ
- បេក្ខជនទាំងអស់តម្រូវឲ្យគូរគំនូរនៅលើក្រដាសប្រភេទទំហំ A3 ឬក៏គំនូរដែលគូរតាមរយៈកម្មវិធីកុំព្យូទ័រ
- សូមភ្ជាប់រូបគំនូរប្រកួតជាមួយពាក្យស្នើរសុំប្រកួត រួចផ្ញើទៅកាន់ ទីស្នាក់ការកណ្តាលក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)ឬក៏ធ្វើការស្កេន (Scan) ជាទម្រង់ (PDF) រួចផ្ញើមកកាន់Facebook ផ្លូវការរបស់កម្មវិធី Toyota Dream Car Art Contest-Cambodia
- កាលបរិច្ឆេទឈប់ទទួលរូបគំនូរប្រកួត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤
- លោកអ្នកអាចធ្វើការទាញយក ពាក្យស្នើរសុំប្រកួតតាមរយ: តំណរភ្ជាប់នេះ ៖https://t.ly/_aMUX ឬ ទំនាក់ទំនងតាមលេខទូរស័ព្ទ៖ ០១៧ ៣៣៣ ៩៥៧
សម្រាប់លោកគ្រូ អ្នកគ្រូ មាតាបិតា ឬអាណាព្យាបាល ដែលមានបំណងចង់អោយសិស្សានុសិស្ស ឬ បុត្រធីតារបស់លោកអ្នកចូលរួមក្នុងកម្មវិធីប្រកួតគូរគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃសម្រាប់ថ្ងៃអនាគតនេះ លោកអ្នកអាចចូលរួមតាមលក្ខខណ្ឌងាយៗដូចខាងលើបានដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]