អាមេរិក៖ Taylor Swift គឺតារាចម្រៀងផបដ៏ល្បីឈ្មោះទូទាំងពិភពលោក ដែលមានទ្រព្យសម្បត្តិរាប់សិបលានដុល្លារ ដែលអ្នកណាៗក៏កោតសរសើរ និងចាំតាមដានពីសកម្មភាពរបស់នាងមិនថា នៅលើឆាក ឬនៅក្រោយឆាក។

Taylor Swift  
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងព័ត៌មាននៃទំនាក់ទំនងស្នេហាជាមួយនឹង តារាបាល់ឱប Travis Kelce គឺ Taylor ក៏ត្រូវគេចាប់អារម្មណ៍ពីជីវិតរស់នៅសព្វថ្ងៃរបស់នាង ដូចជាផ្ទះដែលនាងបានស្នាក់នៅជាដើម។

Taylor Swift និងមិត្តប្រុស  

ផ្ទះរបស់ Taylor ដែលជាអាផាតមិនមួយនៅទីក្រុងញ៉ូវយ៉ក នោះមានតម្លៃដល់ទៅជាង៥០លានដុល្លារ ប៉ុន្តែជាផ្ទះដែលនាងមកស្នាក់នៅ នៅពេលមានការប្រគុំតន្ត្រីទេសចរណ៍ ឬក៏ចូលរួមពិធីផ្សេងៗ។

ផ្ទះរបស់ Taylor Swift

អាផាតមិននេះមានសរុបទាំងអស់ចំនួន៧បន្ទប់គេង នៅពេលនាងបានទិញវាពីលោក Peter Jackerson នៅឆ្នាំ២០១៤ បន្ទាប់មកនាងក៏បានធ្វើការកែលម្អ បន្ថែមបីជាន់ទៀត ដោយមួយជំនាន់ចំណាយជាង១០លានដុល្លារ។

ចង់ជ្រាបច្បាស់ពីទិដ្ឋភាពខាងក្នុងផ្ទះថាតើស្រស់ស្អាតនិងប្រណីតយ៉ាងណា សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពខាង​​ក្នុងផ្ទះ
ទិដ្ឋភាពខាង​​ក្នុងផ្ទះ
ទិដ្ឋភាពខាង​​ក្នុងផ្ទះ
ទិដ្ឋភាពខាង​​ក្នុងផ្ទះ
ទិដ្ឋភាពខាង​​ក្នុងផ្ទះ

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]