ភ្នំពេញ៖ គណកម្មការកម្មវិធីប្រកួតកញ្ញាឯកអស្ចារ្យ ឬ Miss Grand Cambodia 2023 គឺជាអ្នកគ្រប់គ្រងហាង គ្រឿង អលង្កា ជាងហេង វណ្ណអាន ដែលយើងដឹងច្បាស់ថាតាមរយះការជួយគាំទ្រយ៉ាងស្វិតស្វាញលើការប្រកួតបវរកញ្ញ ។

អ្នកនាង លឹម សុធាលីកា ហៅ Jessica 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាងមានឈ្មោះពេញថា លឹម សុធាលីកា ហៅ Jessica បានចាប់ផ្ដើមស្វែងយល់ និងជួយលើអាជីវកម្មគ្រួសារ គឺហាងគ្រឿងអលង្កាតាំងពីវ័យក្មេងមកម្ល៉េះ។ ចំណេះជំនាញគ្រប់គ្រងហាង និង ការផ្ដល់យោបល់លើកាច្នៃម៉ូតទៅដល់អតិថិជន ត្រូវបានគ្រួសារអភិជនជាច្រើនសរសើរមិនដាច់ពីមាត់។ ពីព្រោះខ្សែរភ្នែកដ៏មុតក្នុងការណែនាំគ្រឿងអលង្ការរបស់គាត់ត្រូវបានដុសខាត់តាំងពីក្មេងមក។ បច្ចុប្បន្ន Jessica ជាអ្នកគ្រប់គ្រងហាងគ្រឿងអលង្កាពេញសិទ្ធតែម្ដង ហើយគាត់មានចក្ខុវិស័យវែងឆ្ងាយមែនទេលើ អាជីវកម្មមួយនេះ ។

អ្នកនាង លឹម សុធាលីកា ហៅ Jessica 

Jessica ជាមនុស្សម្នាក់ម៉ត់ចត់ និង តែងផ្ដល់អារម្មណ៍កក់ក្ដៅដល់អ្នកគ្រប់គ្នា ហើយគាត់ក៏ជាមនុស្សម្នាក់សកម្មក្នុងការចូលរួមសកម្មភាពផ្សេង ដែលលើកទឹកចិត្តឲ្យស្ត្រីហ៊ានបញ្ចេញមតិ និង រឹងមាំក្នុងការរស់នៅ ។

នេះក៏អាចជាមូលហេតុ ដែល ជាងហេង វណ្ណអាន ក្រោមការគ្រប់គ្រងរបស់គាត់ តែងតែចូលរួមគាំទ្រក្នុងវិស័យបវរកញ្ញា។ ហើយបច្ចុប្បន្ច ជាងហេង វណ្ណអាន បានធ្វើការឱបត្ថម្ភដល់ការប្រកួត Miss Grand កំពង់ឆ្នាំង និងត្រូវបានអញ្ជើញអោយធ្វើជាគណកម្មការផងដែល ។

អ្នកនាង លឹម សុធាលីកា ហៅ Jessica 

បន្ថែមពីលើនេះគាត់បានលួចបង្ហើបថា ជាងហេង វណ្ណអាន គ្រោងនឹងចេញម៉ូតថ្មី ដែលទាក់ទងនឹងអ្នកតែងគាំទ្រលើវិស័យបវរកញ្ញាថែមទៀតផង៕

ប្រភព៖: https://www.facebook.com/Cheanghengvannan?mibextid=LQQJ4d

អ្នកនាង លឹម សុធាលីកា ហៅ Jessica 
អ្នកនាង លឹម សុធាលីកា ហៅ Jessica 
អ្នកនាង លឹម សុធាលីកា ហៅ Jessica 
អ្នកនាង លឹម សុធាលីកា ហៅ Jessica 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]