ភ្នំពេញ៖ ក្រោយទទួលបានជោគជ័យលើសពីការរំពឹងទុកនៃការគាំទ្រពីសំណាក់ប្រជាជនកម្ពុជា លើស្មាតហ្វូន TECNO Pova 5 ក្នុងពេលបច្ចុប្បន្ននេះក្រុមហ៊ុន TECNO បានពង្រីកខ្លួនយ៉ាងធំសម្បើម កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន TECNO​​​ បានប្រារព្ធកម្មវិធីប្រកាសចេញ ស្មាតហ្វូនស៊េរីថ្មី TECNO SPARK 20Pro ធ្វើឲ្យកក្រើកទីផ្សារកម្ពុជា នឹងបានប្រកាសភាព​ជាដៃគូផ្តាច់មុខជាមួយក្រុមហ៊ុន Moontoon ដែលជាក្រុមហ៊ុនហ្គេម ដ៏ពេញនិយមបំផុត គឺ Mobile Legends: Bang Bang តាមរយ:ការ LIVE នៅលើហ្វេសប៊ុកផេកផ្លូវការ TECNO Mobile កាលពីល្ងាចថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រោមវត្តមានអាយដលក្នុងវិស័យហ្គេមជាច្រើនរូបដូចជា ក្រុមតំណាងជាតិ M5 ក្រុម See You Soon ប៉ះគ្នាជាមួយ ក្រុមជំរើសជាតិ CFU​ Gaming ព្រមទាំង Influencer ល្បីៗជាច្រើនដូច Ic3_fr0gz, KbeeZz, KaKa42, Sea Neang Gaming, MC Rabie  និង Top Fans របស់ TECNO ជាច្រើនរូបផងដែរ។  

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

គួរបញ្ជាក់ថា TECNO SPARK 20Pro ជាមួយសមត្ថភាពខ្លាំងលើសគេ ក្នុងកម្រិតតម្លៃនេះ ទាំងជាមួយ RAM ធំ 16GB* Memory ធំ 256GB, អេក្រង់ធំរលូន 6.78” ល្បឿនអេក្រង់ 120Hz, បន្ទះឈីប MediaTek Helio G99 6nm Ultra Boost Processor ថាមពលថ្មធំ 5000mAh លេងពេញមួយថ្ងៃហើយសាកថ្មលឿន 33W Super charge ។ TECNO SPARK 20Pro ស្មាតហ្វូនលេងហ្គេម លំដាប់ថវិកាដែលល្អបំផុត គឺមានតម្លៃត្រឹមតែ 159 ដុល្លារ​ សម្រាប់ទំហំផ្ទុក 8+8GB* + 256GB ។

រូបភាព

TECNO SPARK 20Pro ប្តេជ្ញាផ្តល់នូវបទពិសោធន៍លេងហ្គេម និងការកម្សាន្តប្រកបដោយភាពរលូន តាមរយៈការផ្គត់ផ្គង់ថាមពល ឥតដែនកំណត់ និងដំណើរការខ្លាំង ។

TECNO មានសេចក្តីសោមនស្សរីករាយក្នុងការណែនាំ TECNO SPARK 20Pro Mobile Legends Edition ថ្មីស្រឡាង ដែលនឹងផ្តល់នូវមធ្យោបាយដ៏អស្ចារ្យមួយ សម្រាប់អ្នកគាំទ្រហ្គេម ដើម្បីទទួលបានបទពិសោធន៍ នៃការកម្សាន្តហ្គេមគ្រប់បែបយ៉ាងដែលមិនអាចប្រៀបផ្ទឹមបាន និងដំណើរការល្អបំផុត ក្នុងកម្រិតតម្លៃនេះ។

រូបភាព

ភាពជាដៃគូរបស់យើងជាមួយ Mobile Legends: Bang Bang បានឃើញពីការចាប់ផ្តើម នៃលក្ខណៈពិសេសប្លែកៗជាច្រើន  ហើយយើងបាននាំអ្នកគ្រប់គ្នា ទទួលយកបទពិសោធន៍ទាំងនេះ ចាប់ពីពេលនេះទៅ។

រូបភាព

ការលេងហ្គេម និងការកម្សាន្តសម្បូរបែបជាមួយនឹងអេក្រង់ច្បាស់ 6.78" FHD+ និងល្បឿនអេក្រង់ រលូន 120Hz

TECNO SPARK 20Pro Mobile Legends Edition បំពាក់មកជាមួយបន្ទះឈីបខ្លាំងមួយ MediaTek Helio G99 6nm Ultra Boost Processor ដែលផ្តល់នូវដំណើរការលេងហ្គេមដ៏ល្អ ជាមួយនឹងការប្រើប្រាស់ ថាមពលទាប ថាមពលកុំព្យូទ័រកាន់តែរឹងមាំ និងស្ថេរភាពជាងមុន។

រូបភាព

ដើម្បីឲ្យស័ក្តិសមនឹងដំណើរការដ៏អស្ចារ្យរបស់វា SPARK 20 Pro Mobile Legends Edition មានអេក្រង់ទំហំ 6.78 អ៊ីញ FHD+ ជាមួយនឹងកម្រិតភាពច្បាស់ 1080 * 2460 សម្រាប់ទិដ្ឋភាពធំទូលាយ និងបង្ហាញរូបភាព ដែលគួរអោយចាប់អារម្មណ៍។ ល្បឿនអេក្រង់រលូន 120Hz បង្កើតចលនារលូន មិនគួរឱ្យជឿ និង ការប៉ះបញ្ជាដ៏រីករាយ។ មិន​ថា​សម្រាប់​ការ​លេង​ហ្គេម ការ​មើល​ភាពយន្ត ឬ​ការ​ប្រើ​ប្រាស់​ជា​រៀង​រាល់​ថ្ងៃ វាអាចកំដរអ្នកបានគ្រប់ពេល។

រូបភាព

TECNO SPARK 20 Pro Mobile Legends Edition ក៏ផ្តល់នូវអង្គចងចាំកម្រិតកំពូលរហូតដល់ 8GB + 8GB បន្ថែម RAM និង ROM រហូតដល់ 256GB ។ ការផ្តល់បទពិសោធន៍ដែលរលូន គ្មានភាពរអាក់រអួល អង្គចងចាំធំនៅក្នុង SPARK 20 Pro អាចបើកកម្មវិធីរហូតដល់ 25 កម្មវិធី ឲ្យដំណើរការក្នុងពេលតែមួយ ដោយមិនមានការយឺត និងអាចឱ្យពេលវេលាចាប់ផ្តើមកម្មវិធី ជាមធ្យមប្រសើរឡើង 39% ។

ការថតរូបដ៏ទាក់ទាញជាមួយនឹងកាមេរ៉ាដែលដំណើរការដោយ AI

ថ្វីត្បិតតែជាស្មាតហ្វូនលេងហ្គេម TECNO SPARK 20Pro តែបំពាក់នូវកាមេរ៉ា 108MP Ultra Sensing ដ៏អស្ចារ្យ សម្រាប់ការចាប់យករូបភាព យ៉ាងច្បាស់ស្អាត។ វាក៏មានមុខងារ 900% Ultra Sensitive Adaptive Pixel​ ថតច្បាស់ពេលថ្ងៃ និងយប់ យ៉ាងអស្ចារ្យដោយគ្រាន់តែចុចតែម្តងប៉ុណ្ណោះ។

រូបភាព

 ទន្ទឹមនឹងនេះកាមេរ៉ាមុខ​ 32MP មុខងារ Master Portrait អនុញ្ញាតឱ្យអ្នកប្រើប្រាស់ បង្កើនភាពស្រស់ស្អាត បែបធម្មជាតិរបស់ពួកគេ ខណៈដែលមុខងារ HDR ធានានូវគុណភាពច្បាស់ដូចគ្រីស្តាល់។

រូបភាព

វា​​មានចំណុច ទាក់ទាញជាច្រើនទៀតរួមមាន៖

ថាមពលថ្ម 5,000mAh​,​ កម្លាំងសាក 33W Super Charge សាកថ្ម 25 នាទី បាន 50​ភាគរយ។ អាច Stand by​ រហូតដល់ 33ថ្ងៃ​  បាសបំពងសំឡេង ២គ្រាប់ ជាមួយបច្ចេកវិទ្យា DTS + Hi Res ស្តាប់តន្រ្តី​​​

និង មើលវីដេអូបាន​ 18ម៉ោង។​​ វាក៏មាន Dynamic Port ដែល​ស្រដៀងនឹង Dynamic Island​ហើយក៏មានប្រព័ន្ធការពារទឹកកម្រិតស្រាល IP53 ផងដែរ។

រូបភាព

ចំណុចពិសេសលម្អិត៖

- រាងស្តើងស្អាតស្រួលកាន់ Dimensions 164.65*76.61*8.26mm

- អេក្រង់ 6.78" FHD+ និងល្បឿន 120Hz,​ ជាមួយ Dynamic Port

- ឈីបខ្លាំង Helio G99 6nm Ultra Boost Processor

- ទំហំផ្ទុក 8GB (MemFusion 16GB) + 256GB

- កាមេរ៉ា ភ្នែក 3 ទំហំ 108MP+2M+AI CAM

- បាសបំពងសំឡេង២គ្រាប់ DTS + Hi Res,

- ផ្តល់ភាពងាយស្រួល ស្កេនដោះសោរចំហៀង Side fingerprint

- ប្រព័ន្ធ WIFI 2.4+5GHz/ ប្លូធូ 5.2/ វិទ្យុFM /NFC

- សាកថ្មលឿន33W ជាមួយរន្ធដោត Type-C

- ប្រព័ន្ធការពារ ទឹកកម្រិតស្រាល IP53

សម្រាប់អ្នកដែលមិនទាន់បានប្រើប្រាស់ស្មាតហ្វូន TECNO ពីមុនមកអាចពិចារណាបានដោយអាននូវមតិដែលផ្តល់ឲ្យដោយ Top Fan តាមរយ:ហ្វេសប៊ុកផេករបស់ TECNO Mobile ខាងក្រោមនេះ

លោក Moung Samnang ៖ " សម្រាប់ខ្ញុំមានបទពិសោធន៍ជាមួយនិងការប្រើប្រាស់ម៉ាកទូរស័ព្ទ TECNO អស់រយៈពេល3ឆ្នាំកន្លងមក ដោយម៉ាកទូរស័ព្ទនោះគឺម៉ូដេលTECNO POVAចំពោះគុណតម្លៃ របស់ម៉ាកទូរស័ព្ទនេះគឺការកាន់ថ្មបានយូរការផ្ទុកនៅទិន្នន័យបានច្រើនអាចប្រើបានជាច្រើនថ្ងៃក្នុងការធ្វើការងារ និងអាចលេងហ្គេមជាច្រើនបានយ៉ាងល្អ។ "

លោក Kol Both​ ៖ " ទូរស័ព្ទមានភាពរលូនស្រួលក្នុងការប្រើប្រាស់ ប្រើយូរមិនសូវក្តៅ ការថតរូបនិងវីឌីអូបានយ៉ាងល្អ ចំពោះតម្លៃដែលកាលខ្ញុំទិញគឺជាទូរស័ព្ទមួយដែលមានតម្លៃសមរម្យល្អ សមស្របទៅនិងលទ្ធភាពក្នុងសង្គមសព្វថ្ងៃ ជាទូរស័ព្ទដៃក្នុងកម្រិតថរិកាមួយដ៏ល្អសម្រាប់ប្រជាជនកម្ពុជា ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ...។"

លោក Chai Acoustic ៖ " បទពិសោធន៍របស់ខ្ញុំនៃការប្រើប្រាស់ ទូរស័ព្ទ TECNO POVA 5 ទូរស័ព្ទលេង Game ផង ថតរូប ផង និងប្រើប្រាស់ការងារប្រចាំថ្ងៃផងដែរ។ កាន់តែពិសេសកម្លាំងថាមពលថ្ម 6000mAh របស់ទូរស័ព្ទនេះពិតជាកាន់បានយូរមែនទែន ហើយការសាកថាមពលថ្ម ក៏បញ្ចូលបានលឿនឆាប់ពេញទៀត ជាពិសេសអេក្រង់ 120hz ក្នុងការលេងហ្គេម គឺវារអិល Smooth ប៉ុន្តែទូរស័ព្ទមានតម្លៃត្រឹមតែ 199$ ធ្វើឲ្យខ្ញុំពេញចិត្តតែម្តង ។"

លោក Sok Chhay ៖ " ធ្លាប់តែទិញទូរស័ព្ទបីបួនរយដុល្លាររបស់ក្រុមហ៊ុនផ្សេងយកមកប្រើ ប្រើបាន ១ ឆ្នាំចាប់ផ្ដើមដើរឡើងស្ទួក តែពេលដូរមកប្រើ TECNO POVA 5 មកគឺថាទូរស័ព្ទនេះនៅតែអ៊េម ដំណើរការដូចកាលទិញដំបូងហើយមិនសូវមានបញ្ហាហត់ទៅជួសជុលទៀត។ ទូរស័ព្ទធ្វើការដំណើរការបានពេញសាច់ហ្មង ខ្ញុំប្រើច្រើនកម្មវិធីណាស់តែវាមិនមានបញ្ហានោះទេ ប្រើអស់ ២ ឆ្នាំហើយ តែបើគេចេញ POVA សេរីថ្មីខ្ញុំនឹងទិញហើយព្រោះល្អប្រើណាស់។"

កញ្ញា Nearo Dey ៖ " ទូរស័ព្ទដែលសាកសមបំផុតសម្រាប់អ្នកចូលចិត្តថតរូបដូចខ្ញុំគឺទូរស័ព្ទ 𝐓𝐄𝐂𝐍𝐎 𝐂𝐀𝐌𝐎𝐍 𝟐𝟎 𝐏𝐫𝐨 ជំនាញថតរូបពេលយប់ 𝐒𝐮𝐩𝐞𝐫 𝐍𝐢𝐠𝐡𝐭 𝐏𝐨𝐫𝐭𝐫𝐚𝐢𝐭 ការរចនារូបរាងគឺស្រស់ស្អាត មើលមកគឺទាន់សម័យ"

ទស្សនាវីដេអូខាងក្រោម

https://fb.watch/pwAYzu2oUB/

រាល់ការជាវ ស្មាតហ្វូន TECNO SPARK 20Pro លោកអ្នកនឹងទទួលបានកញ្ចប់កាដូពិសេស TECNO Gift Box (Case + Screen) ។

សម្រាប់ពត៌មានបន្ថែមសូមអញ្ជើញ​ទៅកាន់ ហាងទូរស័ព្ទទាំងអស់ដែលនៅជិតលោកអ្នកបំផុត​ទូទាំងប្រទេស​​​ ឬក៏អាច ចុច JOIN GROUP ដើម្បីទទួលពត៌មានថ្មីៗ https://www.facebook.com/groups/tecnocambodiaofficialfanclub

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]