កម្សាន្ត៖ កាលពីថ្មីៗនេះ តារាចម្រៀងកូរ៉េ Solo ដ៏ល្បីល្បាញ ២ដួងប៉ះគ្នា បានធ្វើឲ្យអ្នកគាំទ្រដែលលេងបណ្ដាញសង្គមនាំគ្នាចាប់អារម្មណ៍ជាខ្លាំង។ នៅក្នុងកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់ម៉ាក Gucci នៅប្រទេស Milan តារាចម្រៀង២ដួងនេះ IU និង Jay Park មានភាពលេចធ្លោរជាងគេ។
ជាពិសេស តារាប្រុសស្រីរូបនេះ មិនដែលមានឪកាសបានជួបគ្នានៅក្នុងទីសាធារណៈនោះទេ ទើបតែបានជួបគ្នាម្ដង ពួកគេរាក់ទាក់គ្នាដូចជាមិត្តជិតស្និទអញ្ចឹងដែរ។ បើក្រឡេកទៅមើលការតុបតែងខ្លួនរបស់ IU វិញ គ្រងសម្លៀកបំពាក់ស្បែករលោងពណ៌រាងសូកូឡាសមជាមួយនឹងម៉ូតសក់ពណ៌ផង ធ្វើឲ្យរូបនាងស្អាតប្លែក។
ចំណែកឯ Jay Park វិញ ក៏សង្ហាមិនធម្មតាដែរ ជាមួយនឹងអាវក្រៅបញ្ចេញទ្រូង ព្រមទាំងស្នាមសាក់ មើលទៅទាក់ទាញមែនទែន។ ជាមួយគ្នានេះ IU និង Jay Park ក៏បានធ្វើការសន្ទនាគ្នា ហើយក៏ត្រូវបានអ្នកកាសែតសម្ភាសន៍ពួកគេផងដែរ៕
ប្រភព៖ allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]