កម្សាន្ត៖ សមាជិកម្នាក់របស់ក្រុមចម្រៀងនារីកូរ៉េ BLACKPINK គឺ Lisa តែងតែត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍លើសកម្មភាពរបស់នាង មិនថានៅលើឆាក ឬក្រោយឆាកនោះទេ។

Lisa
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ក្រោយសម្រេចមិនបន្តកុងត្រាជាមួយ YG Entertainment លើសកម្មភាពទោលរួចមកគឺ Lisa មានសេរីភាពជាងមុនដោយគេបានឃើញ នាងបានដើរលេងនៅបារាំង ហើយដើម្បីស្វាគមន៍ឆ្នាំ២០២៤ ជាមួយនឹងការចាប់ផ្ដើមដ៏ថ្មីមួយគឺ Lisa បានបង្ហាញរូបភាពថ្មីបែបលេងស្ទាយ៍ប្លែក ខុសពីពេលមុនៗ។

Lisa

រូបភាពទាំងពីរសន្លឹកនេះ នាងបានថតឲ្យទស្សនាដ្ដី Elle ដែលជាការផ្សព្វផ្សាយឲ្យយីហោ Celine ជាម៉ាកយីហោល្បីឈ្មោះដែលនាងជាទូតសុឆន្ទ: ហើយអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍នោះគឺនាងបានលេងស្ទាយ៍ផាត់មុខបែបភ្នែកខ្មៅៗ (Smoky Eyes) អមជាមួយសក់គាបត្រង់វែងនិងទម្លាក់សក់សេះ មើលទៅពិតជាស្រស់ស្អាតមែនទែន៕  

Lisa
Lisa
Lisa
រូបភាពថ្មី​​​របស់ Lisa

ប្រភព៖: sportskeeda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]