បរទេស៖ ថ្មីៗនេះ តារាចម្រៀងដ៏ល្បី Taylor Swift បានចេញមកបង្ហាញខ្លួន ក្រោមអាកាសធាតុខ្យល់ត្រជាក់ពេលទៅដល់កីឡដ្ឋាន ក្នុងទីក្រុង Kansas កាលពីល្ងាចថ្ងៃសៅរ៍ ដើម្បីទៅគាំទ្រដល់ មិត្តប្រុសរបស់នាង គឺកីឡាករ លោក Travis Kelce។
តាមរយៈការបង្ហាញខ្លួនលើកនេះ Taylor Swift បានចេញមកជាមួយនឹងការតុបតែងខ្លួន ដោយបានស្លៀកពាក់ខោ ស្បែកជើងកវែងពណ៌ខ្មៅ និងអាវក្រាស់ដើម្បីរក្សាភាពកក់ក្តៅ។ មិនត្រឹមតែប៉ុណ្ណោះ អាវពណ៌ក្រហមដែលមានលេខធំ 87 បោះពុម្ពនៅលើទ្រូង និងដៃអាវ គឺត្រូវបានគេដឹងថា ជាលេខអាវគូស្នេហ៍របស់នាងទៀតផង។
លើសពីនេះ តារាចម្រៀងស្រីវ័យ ៣៤ ឆ្នាំរូបនេះ គឺនៅតែបង្ហាញពី សម្រស់ស្រស់ស្អាតជាមួយនឹងបបូរមាត់ពណ៌ក្រហម និងអាកប្បកិរិយាពោរពេញដោយភាពស្រស់ស្រាយ ។ ទោះជាយ៉ាងណាក៏ដោយ ខណៈអាកាសធាតុមានភាពត្រជាក់ខ្លាំងក៏ដោយ តែក៏មិនអាចបញ្ឈប់ Taylor Swift ពីការចេញទៅលើកទឹកចិត្តក្រុមបាល់ទាត់ Kansas City Chiefs របស់មិត្តប្រុសរបស់នាង ទល់នឹង Miami Dolphins បាននោះទេ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]