បរទេស៖ ថ្មីៗនេះ កាន់តែចាប់អារម្មណ៍ទៅលើទំនាក់ទំនងស្នេហា របស់ តារាសម្តែង លោក Brad Pitt និងគូស្នេហ៍វ័យក្មេងរបស់ខ្លួន Ines de Ramon ពេលដែលបានបង្ហាញខ្លួន ណាត់ជួបគ្នា នៅឯការតាំងពិព័រណ៌សិល្បៈនៅទីក្រុង Beverly Hills រដ្ឋ Los Angeles ។

Brat Pitt 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ លោក Brad Pitt បាននាំមិត្តស្រីរបស់ខ្លួន ទៅគាំទ្រការតាំងពិព័រណ៍របស់មិត្តភក្តិ ខណៈដែលតារាសម្តែងរូបនេះ បានចេញមកស្លៀកសំលៀកបំពាក់ជាមួយនឹងអាវស្បែកនិងខោខូវប៊យពណ៌ខៀវ។ ចំណែកឯ គូស្នេហ៍ ដែលជាអ្នករចនាគ្រឿងអលង្ការ Ines de Ramon ក៏បានតុបតែងខ្លួន ស្លៀកខោស្បែកតឹង និងអាវកាក់ពណ៌ត្នោត។ ហើយគូស្នេហ៍អ្នកទាំងពីរ ក៏ត្រូវបានគេថតរូប ពេលចេញពីបន្ទប់តាំងបង្ហាញ Gagosian ដោយដើរកាត់ចំណតរថយន្ត ។

Brat Pitt និងគូស្នេហ៍ 

មិនត្រឹមតែប៉ុណ្ណោះ យោងតាមប្រភព ​​Showbiz411 ក៏បានបង្ហាញទៀតថា លោក Brad Pitt បានកាន់ដៃមិត្តស្រីរបស់ខ្លួន ពេលទៅមើលស្នាដៃក្នុងវិចិត្រសាល។ ខណៈដែល អ្នកទាំងពីរបានទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវជាច្រើន ដោយសារតែរូបរាងសង្ហា និងការលេងស្ទាយ៍ដ៏ទាក់ទាញ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Brat Pitt 
Brat Pitt 
Brat Pitt 
Brat Pitt 
Brat Pitt 
Brat Pitt និងគូស្នេហ៍ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]