កូរ៉េខាងត្បូង៖ ថ្មីៗនេះផ្ទុះព័ត៌មានភ្ញាក់ផ្អើលមួយ បន្ទាប់ពីតារាសម្ដែងកូរ៉េប្រុស Kang Kyung Joon ត្រូវបានចោទប្រកាន់ពីបទផិតក្បត់ភរិយា និងលួចទាក់ទងជាមួយមនុស្សស្រីម្នាក់។
ឥឡូវនេះ ស្រាប់តែ តារាសម្ដែងប្រុសរូបនេះ ត្រូវបានគេរាយការណ៍ថាបានរត់គេចខ្លួន ទៅលាក់ពួនសម្ងំជាមួយនឹងនារីជាកំណាន់ចិត្តម្នាក់នោះ ដោយខាងភ្នាក់ងាររបស់គេពុំអាចទាក់ទងបាននោះឡើយ។
អ្នកទាំងពីរបានបាត់ខ្លួនពីកន្លែងការងារតាំងពីថ្ងៃទី៤ខែមករា ដោយពុំមានការជូនដំណឹងនោះឡើយ ស្របពេលដែលភរិយាពេញច្បាប់របស់គេគឺអ្នកនាង Jang Shin Young កំពុងដាក់លិខិតលែងលះ។
កាលពីដើមខែមករាឆ្នាំ២០២៤នេះ Kang Kyung Joon ក៏ត្រូវគេប្ដឹងទារសំណងចំនួន ៣៨,១១៤ ដុល្លារអាមេរិកផងដែរ ពីបទមានទំនាក់ទំនងជ្រាលជ្រៅជាមួយនឹងនារីរៀបការរួច ដោយអ្នកប្ដឹងគឺជាស្វាមីរបស់នារីម្នាក់នោះផ្ទាល់៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]