កម្សាន្ត៖ កាលពីថ្មីៗនេះ អ្នកលេងបណ្ដាញអ៉ិនធើណែតបានផ្ទុះការចាប់អារម្មណ៍ទៅលើវត្តមានរបស់តារាចម្រៀង និង ជាតារាសម្ដែងស្រីដ៏ឆ្នើម YoonA ដែលនាងក៏បានទៅចូលរួមទស្សនាការប្រគុំតន្ត្រី ​Solo របស់ តារាប្រុស Junho ដែលជាដៃគូសម្ដែងផងដែរ។

YoonA និង Junho
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យហ្វេនៗដាក់ការចាប់អារម្មណ៍នោះ ព្រោះតែ Junho និង​ YoonA មានពាក្យចចាមអារាមទាក់ទងស្នេហាគ្នា ហើយមកឃើញជិតស្និទបែបនេះទៀត ធ្វើឲ្យអ្នកគាំទ្រកាន់ជឿថាពួកគេប្រាកដជាមានទំនាក់ទំនងលើសពីមិត្តជាមិនខាន។

YoonA និង Junho

គួរបញ្ជាក់ផងដែរថា Junho និង​ YoonA ធ្លាប់សម្ដែងរឿង King The Land ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ពិសេស គឺគេស្រឡាញ់តួឯកប្រុសតួឯកស្រី ដែលពួកគេសមគ្នាយ៉ាងខ្លាំង។ កាន់តែធ្វើឲ្យអ្នកគាំទ្រឈ្លក់វង្វេងនឹងអ្នកទាំង២ទៀតនោះ គឺនៅពេលពួកគេធ្វើជាពិធីកររួមគ្នា និង បានសម្ដែងក្បាច់រាំ បង្ហាញពីភាពស្និទស្នាល និងសមគ្នាមែនទែន។

YoonA និង Junho

ងាកមកមើលពីការប្រគុំតន្ត្រី Solo របស់ Junho វិញ មិនមែន YoonA ចូលរួមតែម្នាក់ឯងនោះទេ នាងបានទៅជាមួយមិត្តៗសម្ដែងក្នុងរឿងភាគរបស់អ្នកទាំងពីរ ដើម្បីបង្ហាញពីមិត្តភាពនិងការគាំទ្រចំពោះតារាប្រុសដែលជាសមាជិកក្រុម 2PM ៕

ប្រភព៖ allkpop

YoonA និង Junho
YoonA និង Junho
YoonA និង Junho
 Junho
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]