កម្សាន្ត៖ ជាការពិតណាស់ ប្រិយមិត្តដែលគាំទ្រតារាចម្រៀង Kpop តាំងពីជំនាន់ឆ្នាំ២០១០ ប្រាកដជាស្គាល់ Bora និង Hyolyn ដែលកាលនោះពួកគេទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពិសេស ល្បីខ្លាំងជាងគេគឺបទ Ma Boy។ ដោយឡែក ក្រុម Sistar ដែលមានសមាជិក៤នាក់ បានបំបែកក្រុមកាលពីឆ្នាំ ២០១៧មកម្លេះ សមាជិកម្នាក់ៗ បានចែកផ្លូវគ្នារៀងៗខ្លួន។

អ្វីដែលធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើល និង រំភើបនោះ គឺ សមាជិកក្រុម Sistar ២រូប ដែលមាន Bora និង Hyolyn បានត្រឡប់មកវិញ ជាមួយនឹងបទចម្រៀងថ្មី។ ជាមួយគ្នានេះ Sistar19 បានចេញ Teaser វីដេអូ ចម្រៀងដែលមានចំណងជើងថា No more (Ma Boy) ដែលជាចម្រៀងត ពីបទ Ma Boy ដ៏ល្បីល្បាញជំនាន់មុនរបស់ពួកគេ។

ទន្ទឹមនឹងនោះ អ្នកគាំទ្រដែលលេងបណ្ដាញសង្គមមានអារម្មណ៍រំជើបរំជួល ដែលឃើញតារាចម្រៀងស្រីទាំង២រូបនេះ ចាប់ដៃគ្នាជាថ្មី ដែលការត្រឡប់មកលើកនេះ គឺមានភាពលេចធ្លោរ និង ទាក់ទាញចំណាប់អារម្មណ៍ជាងជំនាន់មុន។ ចំណែកឯ សម្រស់របស់ Bora និង Hyolyn កាន់តែស្រស់ស្អាត ដូចជាមិនចាស់ទៅណាសោះ ហើយការតែងខ្លួនវិញ ក៏មានស្ទាយ៍ឡូយជាងមុនទ្វេដង៕
ប្រភព៖ allkpop




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com