បរទេស៖ ថ្មីៗនេះ ហ្វេនៗជាច្រើន កំពុងតែចាប់អារម្មណ៍ទៅលើរឿងរ៉ាវទំនាក់ទំនងស្នេហា រវាង តារាសម្ដែង លោក Tom Holland និងតារាស្រី Zendaya បន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមចែកផ្លូវគ្នា និងបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងសង្គមអនឡាញកាលសប្តាហ៍មុននេះ។

Tom Holland
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្ងៃទី ១៣ ខែមករាកន្លងទៅ តារាសម្ដែង Tom Holland បាននិយាយជាផ្លូវការអំពីពាក្យចចាមអារ៉ាមនាពេលថ្មីៗនេះ នៅពេលដែលបានបង្ហាញខ្លួន នៅក្នុងផ្លូវមួយក្នុងទីក្រុង Los Angeles ។ នៅពេលនោះដែរ អ្នកសារព័ត៌មាន TMZ ក៏បានសួរថាតើ Tom បានបែកបាក់ជាមួយមិត្តស្រីរបស់ខ្លួន Zendaya ដែរឬយ៉ាងណានោះ តារាសម្តែងប្រុសរូបនេះ បានឆ្លើយភ្លាមៗយ៉ាងខ្លីថា «មិនមែនទេ»

Tom Holland និង Zendaya

ដូច្នេះហើយ តាមរយៈនេះ គេអាចសង្កេតឃើញថា ទំនាក់ទំនងរវាងតារាប្រុសស្រីទាំងពីរដួងនេះ គឺនៅតែល្អប្រពៃបំផុត ដោយមិនមានការបែកបាក់គ្នា ដូចមហាជនស្មាននោះទេ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើន ក៏បានសម្តែងនូវក្តីរីករាយរបស់ពួកគេ ចំពោះព័ត៌មានចុងក្រោយ ទាក់ទងនឹងរឿងស្នេហារបស់គូស្នេហ៍ Tom និង Zendaya ដែលនៅតែល្អនឹងគ្នា ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Tom Holland
Tom Holland
Tom Holland
Tom Holland
Tom Holland
Tom Holland
Tom Holland និង Zendaya
Tom Holland និង Zendaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]