អាមេរិក៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាសម្ដែងប្រុសរូបសង្ហា Chris Evans ដែលល្បីរឿងដើរតួជាតួអង្គ Captain America នោះ បានរៀបការស្ងាត់ៗ កាលពីខែកញ្ញាឆ្នាំ២០២៣ កន្លងទៅនេះ ជាមួយអ្នកនាង Alba Baptista ។

Chris Evans និងភរិយា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជារៀបចំពិធីរៀបការយ៉ាងសម្ងាត់ប៉ុណ្ណាក៏អ្នកគាំទ្រនៅតែដឹង និងបានចូលរួមអបអរសាទរដល់អ្នកទាំងពីរ ហើយថ្មីៗនេះ Chris បានទាញយកចំណាប់អារម្មណ៍ពីអ្នកគាំទ្រម្ដងទៀត បន្ទាប់ពីបានបណ្ដើរភរិយារូបស្រស់ ដើរលេង។

Chris Evans និងភរិយា

ក្នុងនោះ គេឃើញអ្នកទាំងពីរដើរកាន់ដៃគ្នាយ៉ាងផ្អែមល្ហែម អំឡុងពេលទៅដើរលេងជាមួយតារាពីរគូទៀតគឺ Robert Pattinson និង Suki Waterhouse ព្រមទាំង Adrien Brody និង Georgina Chapman ។

Chris Evans ក៏បានបង្ហាញកាយវិការផ្អែមល្ហែមជាមួយភរិយា ដោយបានថើបនាងផងដែរ ដែលគេបានសរសើរថា អ្នកទាំងពីរពិតជាស័ក្តិសមនឹងគ្នាខ្លាំងណាស់៕  

រូបភាពថ្មីរបស់ Chris Evans និងភរិយា
រូបភាពថ្មីរបស់ Chris Evans និងភរិយា
រូបភាពថ្មីរបស់ Chris Evans និងភរិយា
រូបភាពថ្មីរបស់ Chris Evans និងភរិយា

ប្រភព៖: dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]