ភ្នំពេញ៖ កាលពីយប់មិញនេះ ក្រុមហ៊៊ុន HONOR ប្រចាំប្រទេសកម្ពុជា បានដាក់សម្ពោធជាផ្លូវការ ស្មាតហ្វូនស៊េរីថ្មី HONOR X9b 5G រហ័ស្សនាម តាន់គ្រប់ជ្រុង ក្នុងតម្លៃត្រឹមតែ 329$ ផ្អើលអស់អ្នកគាំទ្រនៅផ្សារទំនើប K-Mall។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីនេះមានការចូលរួមពីសំណាក់ ក្រុមការងារ HONOR គ្រប់ជាន់ថ្នាក់ ដៃគូរសហការ ភ្ញៀវកិត្តិយស តារាកិត្តិយស ប្រុសស្រីល្បីឈ្មោះប្រចាំប្រទេសកម្ពុជា។

រូបភាព

អ្វីដែលគួរឲ្យចាប់អារម្មណ៍និងនឹកស្មានមិនដល់នោះគឺថា ភិទិ និង រ៉ាប៊ី បានយកទូរសព្ទដ៏ថ្មីស្រឡាង HONOR X9b 5G មកដំបំបែក ម៉ើមខ្ទឹម និង ផ្លែប៉ោម ធ្វើឲ្យហ្វេនៗ ផតពោះមិនស្ទើរនោះទេ តែលទ្ធផលចុងក្រោយ កញ្ញារ៉ាប៊ឺគឺជាអ្នកឈ្នះ រង្វាន់ពីក្រុមហ៊ុន HONOR។

រូបភាព
រូបភាព

លោក ថង សារី នាយកគ្រប់គ្រងទូទៅរបស់ របស់ក្រុមហ៊ុន YAKO TECHNOLOGY (CAMBODIA) CO., LTD. ដែលជាតំណាងចែកចាយផ្តាច់មុខទូរសព្ទដៃ HONOR ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា វត្តមានស្មាតហ្វូនស៊េរីថ្មី HONOR X9b 5G ជាការឆ្លើយតបយ៉ាងធំធេងសម្រាប់ប្រជាជនកម្ពុជា ជួយកាត់បន្ថយការចំណាយ លើការដោះដូរអេក្រង់ទូរសព្ទ័ ប្រើមួយដឹងមួយ មិនព្រួយបារម្ភខ្លាចធ្លាក់បែកដោយយថាហេតុ ព្រោះ HONOR X9b 5G រចនាពី ស្បែកស្វិត តាន់គ្រប់ជ្រុង រហូតដល់ 360ដឺក្រេ រីឯតម្លៃវិញល្អមួយគ្មានពីរ គឺត្រឹមតែ 329$ តែប៉ុណ្ណោះ។

រូបភាព

គួររំលឹកផងដែលថា ស្មាតហ្វូនស៊េរីថ្មី HONOR X9b 5G គឺជាស្មាតហ្វូនដែលរចនាឡើងជាមួយនឹងរូបរាងយ៉ាងល្អប្រណីត ស៊ីវិល័យទាន់សម័យ មានភាពធន់ តាន់គ្រប់ជ្រុង 360 ដឺក្រេ ទោះបីជាជ្រុះធ្លាក់ គប់ ក្រវែង ដុំ ឬក៏ឡានកិន ក៏មិនងាយប្រេះបែកឡើយ។ HONOR X9b 5G មានអេក្រង់ AMOLED កម្រិតបង្ហាញ 1.5K ច្បាស់ត្រជាក់ភ្នែក មានរ៉េមធំរហូតដល់ 20GB (12GB+8GB) និង ម៉េម៉ូរី 256GB ថាមពលថ្មធំមហិមា 5800mAh កំដរលេងហ្គេមដាច់យប់ សាកម្តងលេងបាន 3ថ្ងៃ និង កាម៉េរាថត Vlog ហូតដល់ 108MP៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]