កម្សាន្ត៖ ជាការពិតណាស់ ជីវិតជាគូស្នេហ៍រវាងតារាល្បីៗ២នាក់ ច្បាស់ជាមហាជនគិតថា ពួកគេតែងតែបង្ហាញតែភាពផ្អែមល្ហែម មិនងាយនឹងបញ្ចេញអារម្មណ៍សោកសៅ ឬពិសេស បង្ហាញថា ពួកគេកំពុងមានជម្លោះជាមួយគ្នានោះទេ ពីព្រោះមានអ្នកកាសែត និង មហាជនច្រើនណាស់ចង់ដឹងរឿងជីវិតឯកជនគេ។
ដោយឡែក ងាកមកមើលគូស្វាមីភរិយា Justin Bieber វិញ ហាក់ដូចជាមិនមែនមានតែភាពផ្អែមល្ហែមនោះទេ ពេលខ្លះពួកគេក៏មានបញ្ហាទំនាស់បន្ដិចបន្ដួចជាមួយគ្នាផងដែរ។ ទន្ទឹមនឹងនោះ គេបានប្រទះឃើញវីដេអូ Hailey ដែលជាភរិយា បានបង្ហាញទឹកមុខស្មើ ដើរចេញពីឡានមិនចាំ Justin ដែលខំដើរតាមពីក្រោយយ៉ាងស្វាត់ស្វាញ់នោះទេ។
មិនខុសពីបុរសទូទៅនោះទេ តារាចម្រៀងប្រុសរូបនេះ រត់តាមលួងប្រពន្ធ ឪបពីក្រោយជាប់ ប៉ុន្ដែ Hailey នៅតែធ្វើទឹកមុខមាំ ហាក់ដូចជាមានកំហឹងជាមួយ Justin ជាខ្លាំង។ ចំណែកឯ វីដេអូសកម្មភាពនេះ ត្រូវបានអ្នកកាសែតថតបាន និង ចែករំលែកពេញបណ្ដាញសង្គម ធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ជាខ្លាំង៕
ប្រភព៖ JUSTICE
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]