ភ្នំពេញ៖ កែវ ច័ន្ទដាលីន តារាចម្រៀងពន្លកថ្មីរបស់ផលិតកម្មរស្មីហង្សមាស ដុះចេញពីកម្មវិធី X-Factor Cambodia កំពុងមានសន្ទុះគាំទ្រខ្លាំងនាមួយរយៈចុងក្រោយនេះតាមរយៈបទចម្រៀងមនោសញ្ចេតនា «ភាសាស្នេហ៍»។ ថ្មីៗនេះម្ចាស់បទកំពុងផ្ទុះនេះ ស្រាប់តែមកបង្ហាញវត្តមានក្នុងកម្មវិធីកម្សាន្តលំដាប់ពិភពលោក Killer Karaoke Cambodia រដូវកាលទី៧ ហើយប៉ះចំវិញ្ញាសាមួយ ធ្វើឱ្យនាងញ័រអស់ទាំងខ្លួន ស្រែកយកៗ ភ័យស្ទើរលស់ព្រលឹង។

ដាលីន ហាក់មកជាមួយភាពស្វាហាប់ និងភាពជឿជាក់ជាខ្លាំង ពេលដែលមិនទាន់ដឹងថាប៉ះចំវិញ្ញាសាអ្វី ប៉ុន្តែពេលចាប់ផ្ដើមប្រកួតទើបធ្វើឱ្យតារាចម្រៀងពូកែណោតខ្ពស់ៗរូបនេះ ភ័យបុកពោះជាខ្លាំង។ នរណាមិនភ័យ មិនញ័រនោះ ព្រោះលើកនេះ ដាលីន ត្រូវប៉ះជាមួយនឹងវិញ្ញាសាមួយឈ្មោះថា «គ្រែរាត្រីទឹកឃ្មុំ»។ ក្នុងវិញ្ញាសានេះ កែវ ច័ន្ទដាលីន ត្រូវដេកសណ្ដូកជើងដោយត្រូវជាប់នឹងចំណងរើមិនរួច ដែលមានបង្កប់ឧបករណ៍ឆក់ទ្រីតៗ ពេលនាងកំពុងច្រៀង។ នៅមិនទាន់អស់ទេ ដាលីន ត្រូវប្រឈមឃើញនឹងភ្នែកស្រស់ៗសុទ្ធតែពពួកសត្វត្រជាក់ៗ មានទាំងកង្កែប មានទាំងពស់ ហើយអ្វីដែលសំខាន់ ដាលីន មិនអាចរើបំរះរត់ទៅណារួចទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឱ្យ កែវ ច័ន្ទ ដាលីន ស្រែកយកៗទាំងញ័រដៃ ញ័រជើងនោះ គឺនៅពេលដែលពស់ថ្លាន់បានលូនចូលទៅក្រោមសំពត់របស់ខ្លួន។ ពេលនោះនាងបានស្រែកខ្លាំងៗថា «ចូលសំពត់ហើយបងៗ» ទាំងភ័យបុកពោះមិនស្ទើ់រនោះទេ។ ទោះបីជា ដាលីន ភ័យញញើតយ៉ាងណាក៏ដោយ បើជ្រុលខ្លួនមកដល់កម្មវិធីហើយ គឺត្រូវតែបន្តស្រែកច្រៀង ព្រោះនេះជាលក្ខខណ្ឌ បើទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ មិនអាចឈប់ច្រៀងពាក់កណ្ដាលទីបានទេ។

វត្តមានរបស់ កែវ ច័ន្ទដាលីន បានធ្វើឱ្យទស្សនិកជន អ្នកទស្សនាតាមគេហដ្ឋានផ្ទុះសំណើចគ្រប់ៗគ្នា ហើយក៏នឹកអាណិតផងដែរ ព្រោះមកលើកនេះដូចជារៀងធ្ងន់កបន្តិចហើយ ត្រូវអគ្គិសនីឆក់ផង ជាប់ចំណងផង ត្រូវជួបនឹងសត្វល្អិត សត្វពស់ទាំងធំ ទាំងតូច។ យ៉ាងណាមិញដាលីន នៅតែអាចបន្តរហូតដល់ចប់វិញ្ញាសា។ ចង់ទទួលបានអារម្មណ៍ស្រស់ស្រាយ សំណើចក្អាក់ក្អាយពេញផ្ទះ កុំភ្លេចទស្សនាកម្មវិធីកម្សាន្ត Killer Karaoke Cambodia រដូវកាលទី៧ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងលើទំព័រហ្វេសប៊ុកផេក Killer Karaoke Cambodia រៀងរាល់ថ្ងៃព្រហស្បត្តិ៍ ចាប់ពីម៉ោង ៨យប់តទៅ៕

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]