អាមេរិក៖ Selena Gomez ដែលជាតារាចម្រៀងផបដ៏ល្បីឈ្មោះនោះ ជារឿយៗគឺតែងតែត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ទៅលើសកម្មភាពរបស់នាង មិនថានៅលើឆាកតន្ត្រី ឬក្រោយឆាកតន្ត្រី។
ថ្មីៗនេះ នាងហាក់បង្ហាញខ្លួនញឹកនៅលើទំព័រសារព័ត៌មាន បន្ទាប់ពីបានប្រកាសទាក់ទងលោក Benny Blanco ដែលជាផលិតករម្នាក់ ហើយអ្នកទាំងពីរតែងតែបានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាទៀតផង។
ឥឡូវនេះ Selena បានធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ ពេលដើរលើកម្រាលព្រំក្រហម ក្នុងកម្មវិធី Emmys 2024 ដែលនាងបានស្លៀករ៉ូបពណ៏ក្រហមបែកឈាមជ្រូក ជាឈុតរឹបរាង សម្រុងវែងដល់កជើង ហើយសាច់រ៉ូបគឺស្ដើងមើលធ្លុះដល់ខាងក្នុង គ្រាន់តែមានក្បាច់រូបដូចស្លឹកឈើមកបិទបាំង ដែលធ្វើឲ្យមើលទៅប្លែកភ្នែក ឯចំណែកសក់វិញ Selena បានបួងឡើង វែកសក់មុខមកខាងឆ្វេងដៃ មើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែន៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]