កូរ៉េខាងត្បូង៖ គឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលពីបណ្ដាអ្នកគាំទ្រ ក្រោយពី តារាសម្តែងស្រី Park Min Young ត្រូវបានចោទប្រកាន់ថា បានទទួលប្រាក់ជាង ២០០ លានវ៉ុន (ប្រហែល ១៩ម៉ឺន ដុល្លារ) ពីអតីតគូស្នេហ៍ លោក Kang Jong Hyun ខណៈកាលពីពេលដែលពួកគេ នៅកំពុងទាក់ទងគ្នា។
យោងតាម Dispatch បានរាយការណ៍ថា តារាសម្ដែងស្រី Park Min Young ទទួលបាន ២៥០ លានវ៉ុននៅពេលទាក់ទង លោក Kang Jong Hyun ដែលជាការចំណាយលើការរស់នៅ។ ម៉្យាងវិញទៀត លុយនេះ ត្រូវបានផ្ទេរដោយផ្ទាល់ទៅកាន់គណនីផ្ទាល់ខ្លួនរបស់ Park Min Young បន្ទាប់មក នាងក៏បានដកវាចេញដើម្បីចំណាយ។
តែទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី ១៥ ខែមករាកន្លងទៅ តារាស្រី Park Min Young ក៏បានចេញមក បដិសេធ ដោយនិយាយថា វាជាការយល់ច្រឡំ។ ហើយតាមរយៈអ្នកតំណាងរបស់ខ្លួន តារាសម្ដែងរូបនេះ បានបញ្ជាក់ទៀតថា ប្រាក់នេះត្រូវបានដកចេញសម្រាប់ការប្រើប្រាស់របស់ លោក Kang Jong Hyun ហើយ Park Min Young គឺមិនបានប៉ះពាល់វាឡើយ។
គួររំឮកផងដែរថា នៅឆ្នាំ ២០២២ នៅពេលដែលរឿងអាស្រូវប្រើលុយខុសច្បាប់ បានផ្ទុះឡើង លោក Kang Jong Hyun ក៏ត្រូវបានស៊ើបអង្កេត ហើយតារាសម្តែងស្រី Park Min Young ក៏បាននិយាយឡើង ដើម្បីបញ្ជាក់ពីការបែកគ្នារបស់ពួកគេ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]