អាមេរិក៖ Jennie ដែលជាសមាជិកម្នាក់របស់ក្រុមចម្រៀងនារី BLACKPINK តែងតែត្រូវបានគេចាត់ទុកថាជាអ្នកចម្រៀងដែលមានភាពលេចធ្លោ ក៏ដូចជាអ្នកដែលនាំ Trend ឬស្ទាយ៍ថ្មីៗទាក់ទងនឹងការស្លៀកពាក់ផងដែរ ហើយជារឿយៗ សកម្មភាពរបស់នាងទាំងនៅលើឆាកតន្ត្រី និងជីវិតផ្ទាល់ខ្លួន គឺសុទ្ធតែមានអ្នកតាមដានហូរហែ។
ជាក់ស្ដែង នៅដើមខែមករានេះ គឺ មុនថ្ងៃទី១៦ ខែមករាឆ្នាំ២០២៤ ដែលជាថ្ងៃខួបកំណើតគម្រប់២៨ឆ្នាំរបស់នាង គេបានប្រទះឃើញថា Jennie បានចូលក្លិបរាំយ៉ាងសប្បាយរីករាយជាមួយនឹងមិត្តភក្តិ នៅឯទីក្រុង Los Angeles រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ដោយបានពាក់មួកតាកឹបខ្មៅបិទបាំងផ្ទៃមុខផងដែរ ដែលអ្នកគាំទ្រសនមតថា នាងទៅអបអរថ្ងៃកំណើតខ្លួនទុកមុន។
ក្លិបមួយនោះជាក្លិបបែប KPOP នៅតំបន់ KoreaTown មានឈ្មោះថា Mama Lion ដែលចាក់បទចម្រៀងបែប KPOP ដោយក្នុងនោះនាងបានរាំបទ Super Shy របស់ Newjeans និងបទ "DDU-DDU DDU-DU" របស់ក្រុមនាងផងដែរ ដែលធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថា ទោះនាងទៅដល់អាមេរិកក្ដីក៏នៅតែ ចូលក្លិបបែប KPOP ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]