កូរ៉េខាងត្បូង៖ រូបភាព Teaser សម្រាប់បទថ្មី របស់ក្រុមក្រុមចម្រៀងនារី (G)I-DLE ត្រូវបានមហាជនអ្នកលេងអ៊ីនធើណេត នាំគ្នាវិភាគក៏ដូចជាជជែកវែកញែក ថាតើវាមើលទៅស៊ិចស៊ីពេកឬយ៉ាងណា។
កាលពីយប់ថ្ងៃទី១៥ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមចម្រៀងនារី (G)I-DLE បានទម្លាក់រូបភាព Teaser សម្រាប់អាល់ប៊ុមថ្មីដែលត្រៀមនឹងចេញផ្សាយ មានឈ្មោះថា "2" ដោយសមាជិកទាំងអស់រួមមាន Miyeon, Soyeon, Minnie, Yuqi និង Shuhua សុទ្ធតែបានចូលរួមថតទាំងអស់។
ក្នុងនោះដែរ គេឃើញថាខនសិបនៃរូបថត Teaser នោះគឺទេសភាពបែបព្រិលធ្លាក់ ហើយសមាជិកនីមួយៗ ពាក់ជាមួយមួករោមសត្វឬស្បែកជើងប៊ូតរោមសត្វ ប៉ុន្តែសម្លៀកបំពាក់នៅលើដងខ្លួនវិញគឺបែបប៊ីគីនី ដែលមានបញ្ចេញសាច់ផងដែរ។
ដូច្នេះហើយទើបបណ្ដាលឲ្យមានការវែកញែករឿងរូបភាព Teaser ទាំងនេះ ដោយខ្លះមានមតិថា វាមើលទៅចំហនិងវាលពេក គឺស៊ិចស៊ី ខុសប្លែកពីខនសិបរបស់ក្រុមដទៃៗ ខណៈដែលអ្នកផ្សេងទៀតក៏យល់ឃើញថា រូបភាពនេះមិនមានបញ្ហាអ្វីទេ ព្រោះពួកគេសុទ្ធតែជាមនុស្សធំពេញវ័យទៅហើយ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]