កម្សាន្ត៖ ថ្មីៗ​នេះ សម្រស់របស់ តារាសម្ដែងស្រី Liu Yifei បានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពី មានអ្នក​លេង​អ៊ីនធឺណិត ​បាន​បន្ត​ចែក​រំលែក​រូបថត​សម្ងាត់​របស់នាង ខណៈដែលរូបថតនោះ ត្រូវបានហ្វេនម្នាក់បានថតរូបនាង នៅពេលដែលទៅដើរទិញឥវ៉ាន់ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

Liu Yifei
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរូបភាពនោះ តារាសម្ដែងស្រីរូបនេះ បានបង្ហាញពីសម្រស់បែបធម្មជាតិ មុខទទេស្អាត មិនមានការតុបតែងអ្វីទាំងអស់ ខណៈពេលដែលនាងកំពុងជ្រើសរើសវ៉ាលី យ៉ាងយកចិត្តទុកដាក់។ ម៉្យាងវិញទៀត តារាស្រីរូបនេះ បានស្លៀកពាក់សាមញ្ញ ជាមួយនឹងអាវធំ ខោខូវប៊យ ប៉ុន្តែនៅតែមានភាពលេចធ្លោជាមួយនឹងរូបភាពដ៏ល្អឥតខ្ចោះរបស់នាងទៀតផង។

Liu Yifei

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈរូបភាពនេះ អ្នកគាំទ្រជាច្រើនអាចមើលឃើញយ៉ាងច្បាស់ ពីស្ថានភាពស្បែករបស់ Liu Yifei ក្នុងវ័យ ៣៦ឆ្នាំ ដែលនៅតែរក្សាបានយ៉ាងល្អប្រសើរ មិនជ្រួ.ញ ឬយារធ្លា.ក់ បើទោះបីថត ជាមួយកាមេរ៉ាធម្មតាក៏ដោយ។ ហើយភ្លាមៗនោះ រូបភាពនេះ ក៏បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រយ៉ាងឆាប់រហ័ស និងទទួលបានបេះដូងចូលចិត្តរាប់សែន ពីអ្នកលេងអ៊ីនធឺណិត៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]