កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ ប្រភពពីការបង្ហោះរូបភាព និង សារពីអ្នកគាំទ្របានឲ្យដឹងថា សមាជិកក្រុម BTS ២ដួងគឺ Taehyung និង Namjoon បានបញ្ចប់វគ្គហ្វឹកហាត់ដំបូងយ៉ាងជោគជ័យ។ ទន្ទឹមនឹងនោះ តារាប្រុសទាំងពីរក៏ទទួលបានសញ្ញាបត្របញ្ជាក់ពីការបញ្ចប់វគ្គសិក្សារយោធារបស់ពួកគេផងដែរ។
គួរបញ្ជាក់ឲ្យដឹងដែរថា Namjoon ត្រូវបានគេលើកឲ្យឡើងជាតំណែងមេដឹកនាំក្រុមម្នាក់ក្នុងចំណោម៦នាក់ ដែលមានសមត្ថភាពជាអ្នកដឹកនាំ។ ចំណែកឯ Taehyung ក៏ត្រូវបានកាន់តំណែងជាសិក្ខាកាមមេដឹកនាំអនុសេនាតូច ដែលបោះឆ្នោតដោយកងទាហ៊ាននៅទីនោះ ពួកគេទាំងពីរនាក់ទទួលបានការគោរពសរសើរចំពោះការតាំងចិត្ត និង ភាពម៉ឺងម៉ាត់ក្នុងការបម្រើយោធា។
លើសពីនោះ Namjoon នឹងត្រូវចុះបម្រើការនៅតាមតំបន់តែគេនឹងចាត់ចែង រីឯ Taehyung វិញ នឹងបន្ដចូលទៅហ្វឹកហាត់ផ្នែក SDT ដែលលោកបានដាក់ពាក្យធ្វើការកងកម្លាំងពិសេស។ ក្រឡេកមកមើលអ្នកគាំទ្រវិញ ពិតជាមានមោទនភាពចំពោះ BTS ខ្លាំងណាស់ ដែលពួកគេខិតខំបម្រើជាតិទាំងកម្លាំងកាយ និង កម្លាំងចិត្ត៕
ប្រភព៖ OT7 LIVE
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]