បរទេស៖ កាលពីថ្មីៗកន្លងទៅនេះ ប្រភពពីគណនីហ្វេសប៊ុក Cambo Space បានរាយការណ៍អំពីអំបូរសត្វស្លាបមួយប្រភេទដែលវារស់នៅតាំងពីចុងសម័យសត្វដាយណូស័រ។ តាមប្រភពបានឲ្យដឹងថា សត្វស្លាប Quetzalcoatlus ប្រភេទសត្វស្លាប ដែលអាចហោះហើរលើមេឃ និងមានទំហំធំជាងគេបំផុត កាលពីចុងសម័យដាយណូស័រ។

Quetzalcoatlus
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ គេបានបង្ហាញរូបភាព សត្វស្លាបស្ថិតក្នុងអំបូរ Pterosaure មានឈ្មោះថា Quetzalcoatlus នៃចុងយុគសម័យ Late Cretaceous កាលពី ៦៨លានឆ្នាំមុន។ ក្រឡេកទៅមើល សត្វស្លាប Quetzalcoatlus ដែលធៀបនឹងទំហំមនុស្សធម្មតានេះ ​អាចទទឹងប្រវែងជាង ១០ម៉ែត្រ (ពេលត្រដាងស្លាប) និងកម្ពស់ជាង ៩ម៉ែត្រ ជាមួយនឹងទម្ងន់ខ្លួនជិត ២៥០គីឡូក្រាម។

Quetzalcoatlus

មិនតែប៉ុណ្ណោះ Quetzalcoatlus មិនខុសពីសត្វស្លាបជាច្រើនលើផែនដីនាពេលបច្ចុប្បន្ននេះឡើយ ដោយវាបានស៊ីសត្វតូចៗជាងវាអាហារ (ក៏សំដៅលើដាយណូស័រតូចៗផងដែរ)។ បើយោងតាមភស្តុតាងចុងក្រោយបានបង្ហាញថា សត្វស្លាបយក្សនេះ មានវត្តមាននៅតំបន់ដីសើមមួយ ដែលបច្ចុប្បន្នជារដ្ឋតិចសាស់ (Texas) នៃសហរដ្ឋអាមេរិក៕

ប្រភព៖ Cambo Space

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]