បរទេស៖ អាចនិយាយបានថា ក្រោយពីបានបើកបង្ហាញថាគូស្នេហ៍នឹងគ្នាមក តារាចម្រៀងស្រី Taylor Swift និងគូស្នេហ៍ លោក Travis Kelce ក៏ត្រូវបានហ្វេនៗក៏ដូចជាអ្នកលេងអ៊ិនធើណេត តាមដានជាបន្តបន្ទាប់ទៅលើសកម្មភាព និងភាពផ្អែមល្ហែមរបស់ពួកគេទាំងពីរ។ 

Taylor Swift
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ គូស្នេហ៍មួយនេះក៏បានធ្វើឲ្យហ្វេនៗកាន់តែរំភើបចិត្តទៀតហើយ ក្រោយពី មានការបង្ហាញពីរឿងដ៏ល្អតាមរយៈប្រភពព័ត៌មាន នៅលើបណ្ដាញសង្គម ដែលបានបង្ហាញថា លោក Travis Kelce បានជូនកាដូដែលជាខ្សែក ដ៏ប្រណីតមួយទៅ Taylor Swift

Taylor Swift

មិនត្រឹមតែប៉ុណ្ណោះ កាដូដែលជាខ្សែក ដ៏ប្រណីតមួយនេះ ត្រូវបានគេដឹងថា ជាខ្សែកតម្លៃថ្លៃ រូបបន្តោងសោ ដែលតំណាងឱ្យគន្លឹះក្នុងបេះដូងរបស់លោក ដើម្បីជាការលើកទឹកចិត្តបន្ទាប់ពីការឈ្នះការប្រកួត និងដើម្បីបង្ហាញពីការដឹងគុណរបស់ខ្លួន ចំពោះការគាំទ្ររបស់ Taylor ដែលមិនផ្លាស់ប្តូររបស់នាងនៅទីនោះ៕

ប្រភព៖ ALL NFL US

សូមទស្សនារូបភាពខាងក្រោម៖ 

Taylor Swift
Taylor Swift
Taylor Swift និងគូស្នេហ៍
Taylor Swift និងគូស្នេហ៍
Taylor Swift និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]