កូរ៉េខាងត្បូង៖ ជារឿងធម្មតាទៅហើយ ដែលអ្នកគាំទ្រតែងតែវែកញែកវិភាគថា តារា KPOP រូបណានិងរូបណា ដែលសង្ស័យថាទាក់ទងគ្នា ហើយឥឡូវនេះ ពួកគេកំពុងសង្ស័យថា Jennie ជាសមាជិកក្រុម BLACKPINK អាចនឹងមានទំនាក់ទំនងស្នេហាជាមួយសិស្សប្អូនជំនាន់ក្រោយគឺ Juyeon មកពីក្រុម The Boyz ផងដែរ។

Jennie
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Juyeon មកពីក្រុម The Boyz

ដូចដែលប្រិយមិត្តបានជ្រាបហើយថា រាល់សកម្មភាពដែល Jennie ធ្វើនិងការបង្ហោះផ្សេងៗតែងតែមានការចាប់អារម្មណ៍ជានិច្ច។ ហើយលើកនេះក៏មិនខុសពីគ្នា ដោយពួកគេគិតថា Jennie បានបង្ហោះបទ  "Snow" ដោយ Zion. T នៅលើ Youtube ដែល Juyeon ក៏បានបង្ហោះរូបភាពនោលើ Instagram ដាក់បទនេះផងដែរព្រមជាមួយពាក្យថា "Will It Snow?" ដែលនេះជាលើកដំបូងដែលគេបានដាក់បទចម្រៀងភ្ជាប់នៅលើ Instagram ។

រូបភាព

ភ័ស្តុតាងអះអាងមួយទៀតគឺ Juyeon បានបង្ហោះរូបភាពគ្រួសារឆ្មាឈរនៅមាត់បង្អួចមាន គូសរូបបេះដូងពីលើ ហើយឆ្មាឈ្មោះ "Moe" នេះជាឆ្មាតំណាងឲ្យទាំងគេនិង Jennie ហើយ Juyeon បានទៅទស្សនាការប្រគុំតន្ត្រីរបស់ Daniel Caesar ដែល Jennie បានទៅចូលរួមដែរនិងឡើងធ្វើជាអ្នកបកប្រែ។

រូបភាព
Jennie ជាមួយDaniel Caesar 
Juyeon ជាមួយ Daniel Caesar 

មិនត្រឹមតែប៉ុណ្ណោះ Juyeon ក៏បាន Follow ក៏ដូចជាបង្កើតមិត្តៗក្នុងរង្វង់មិត្តភក្តិរបស់ Jennie ទៀតផងមានដូចជា Lee Joo Hyung ជាមិត្តជិតស្និទ្ធរបស់ Jennie ផងដែរ។ លើសពីនេះទៀត ពួកគេក៏សង្ស័យដែរថា Juyeon បានប្រារព្ធពិធីខួបកំណើតជាមួយ Jennie ដោយសារតែថ្ងៃកំណើតរបស់គេគឺថ្ងៃ១៥ខែមករា តែពេលយប់អាធ្រាត្រឈានចូលថ្ងៃ១៦ គឺ គេស្រាប់តែបង្ហោះរូបខេក និងមានមួក Birthday ពីរដូចប្រារព្ធថ្ងៃខួបឲ្យនរណាម្នាក់ទៀត ស្របពេលថ្ងៃកំំណើតរបស់ Jennie គឺថ្ងៃទី១៦។

រូបភាព
រូបភាព

យ៉ាងណាមិញ នេះគ្រាន់តែជាការសន្និដ្ឋានរបស់អ្នកគាំទ្រ ហើយអ្នកខ្លះក៏និយាយថា ពួកគេមិនជឿទេថា Jennie ទាក់ទងគ្នាជាមួយតារាលំដាប់សិស្សប្អូនបែបនេះ៕  

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]