បរទេស៖ បើនិយាយពីការតុបតែងខ្លួននៅពេលដែលចេញមកបង្ហាញខ្លួន សម្រាប់ តារាចម្រៀងស្រី Rihanna ក៏តែងតែត្រូវបានមហាជនជាច្រើន ចាប់អារម្មណ៍ ពីស្ទាយ៍ថ្មីៗប្លែកៗ ពោរពេញដោយភាពទាន់សម័យបំផុត។
ជាក់ស្ដែង ថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ ស្រាប់តែបានចេញមកបង្ហាញខ្លួន ពេលចេញកម្សាន្តនៅ Santa Monica ជាមួយនឹងក្រុមមិត្តភក្តិ ដែលតាមរយៈរូបភាពទាំងនោះ នាងបានបង្ហាញនូវស្ទាយ៍តុបតែងខ្លួនយ៉ាងប្លែកភ្នែក ក្នុងឈុតអាវពណ៌ផ្កាឈូក ខោខូវប៊យ ជាពិសេស ជាមួយនឹងស្ទាយ៍សក់ពណ៌ទង់ដែងដែលមានភាពទាក់ទាញយ៉ាងខ្លាំង។
មិនត្រឹមតែប៉ុណ្ណោះ តាមរយៈស្ទាយ៍មួយនេះ Rihanna ពិតជាបានបញ្ចេញសម្រស់ដ៏ស្រស់ស្អាត លេចធ្លោ ក្នុងការតុបតែងខ្លួនយ៉ាងទាន់សម័យ បង្ហាញពីភាពវ័យក្មេងគួរឲ្យសរសើរ ផងដែរ៕
ប្រភព៖ Pop Updates
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]