កូរ៉េខាងត្បូង៖ យោងតាមប្រភពពី Allkpop បានចុះផ្សាយថា សមាជិកម្នាក់របស់ក្រុមចម្រៀងបុរសមួយ ដែលមិនបញ្ចេញឈ្មោះពេញ គឺគ្រាន់តែតំណាងឲ្យឈ្មោះ "Anh" ត្រូវបានតុលាការក្រុងសេអ៊ូលភាគខាងជើង សម្រេចកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ។
លើសពីនេះ គេក៏ត្រូវស្ថិតក្រោមការឃ្លាំមើលពីប៉ូលិសចំនួន២ឆ្នាំបន្ថែម និងត្រូវចូលបម្រើការងារផ្នែកសហគមន៍ចំនួន៨០ម៉ោងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមូលហេតុដែលនាំឲ្យ ឈានដល់ការសម្រេចកាត់ទោសបែបនេះ គឺ ផ្នែកព្រហ្មទណ្ឌលេខ៩ របស់ តុលាការក្រុងសេអ៊ូលភាគខាងជើង បានចោទប្រកាន់ តារាប្រុស "Anh" ដែលមានវ័យ៣២ឆ្នាំ ថាបានផ្ដល់ព័ត៌មានមិនពិតក៏ដូចជា កុហក នៅពេលដែលគេបានធ្វើតេស្តទាក់ទងនឹងបញ្ហាផ្លូវចិត្តរបស់គេ ដើម្បីគេចមិនចូលបម្រើកាតព្វកិច្ចយោធា។
កាលពីឆ្នាំ២០២០ លោក "Anh" បានដាក់ឯកសារបញ្ជាក់ទៅខាងអង្គភាពគ្រប់គ្រងយោធារបស់កូរ៉េខាងត្បូង ថាខ្លួនមានបញ្ហាពិការផ្លូវចិត្ត(មានបញ្ហាលើការទំនាក់ទំនង រៀនមិនសូវចេះ ការគិតខ្សោយជាងអ្នកដទៃ) ដើម្បីគេចវេសមិនចូលបម្រើយោធា ទាំងដែលខ្លួនគួរតែអាចចូលបម្រើយោធាបាននៅឆ្នាំ ២០១១ និង ២០១៧។
ប៉ុន្តែនៅពេលមានការស៊ើបអង្កេតទៅ ប៉ូលិសក៏បានរកឃើញថា លោក "Anh" បានផ្ដល់ចម្លើយមិនពិត ថាខ្លួនមានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ធ្លាប់ចង់សម្លាប់ខ្លួន ក៏ដូចជាពិបាកនឹងដកដង្ហើម កាលពីត្រូវចូលធ្វើតេស្តផ្នែកផ្លូវចិត្តកាលពីឆ្នាំ២០១៩។
បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃសុខភាពមក ខាងមន្ទីរពេទ្យបានចេញប័ណ្ណបញ្ជាក់ថា លោក "Anh" គ្រាន់តែមានជំងឺពិការផ្លូវចិត្ត កម្រិតស្រាលប៉ុណ្ណោះ ដោយអាចចូលបម្រើការងារសាធារណៈបានដែរ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]