កូរ៉េខាងត្បូង៖ HyunA ដែលអ្នកទាំងអស់គ្នាស្គាល់ហើយថាជា តារា Kpop ទោលមានឈ្មោះល្បីល្បាញ ដែលនឹងមកប្រគុំតន្ត្រីនៅប្រទេសកម្ពុជាឆាប់ៗនេះ គឺជាតារាម្នាក់ដែលចូលចិត្តជូនកាដូថ្លៃៗដល់អ្នកគាំទ្រ។

HyunA 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នាងធ្លាប់ប្រគល់កាដូដូចជា គ្រឿងសម្អាង YSL ក៏ដូចជាកាតកាដូផងដែរ ហើយនាងក៏ធ្លាប់ឲ្យក្រេឌីតកាតរបស់ខ្លួនទៅអ្នកគាំទ្រម្នាក់ ជាការប៉ាវអាហារមួយពេលដល់គេទៀតផង ដែលទង្វើនេះពិតជាបង្ហាញថា HyunA ពិតជាស្រលាញ់អ្នកគាំទ្រខ្លាំងណាស់។

HyunA 

ពេលចូលរួមជាភ្ញៀវក្នុងកម្មវិធី jaefriends របស់ Kim JaeJoong ជាអតីតសមាជិករបស់ TVXQ គឺ Jaejoong បានសួរនាងថា នាងបានឲ្យក្រេឌីតកាតទៅអ្នកគាំទ្រអ៊ីចឹង នាងមិនខ្លាចអ្នកគាំទ្រយកវារត់ចោលទេ? តែ HyunA បានឆ្លើយថា នាងមិនខ្លាចទេព្រោះនាងជឿទុកចិត្តថាអ្នកគាំទ្រមិនធ្វើបែបហ្នឹងឡើយ

HyunA  ក្នុងកម្មវិធី jaefriends

Jaejoong ក៏បានសួរថាបើអ្នកគាំទ្រជាងពាន់នាក់សុំក្រេឌីតកាតពី HyunA តើនាងនឹងឲ្យវាដល់គ្រប់គ្នាទេ? នាងបានឆ្លើយថា ពេលនេះនាងមានប្រាក់គ្រប់គ្រាន់ហើយ ទើបនាងមិនស្ទាក់ស្ទើរនឹងឱ្យទេ ព្រោះនាងចង់ អរគុណក៏ដូចជាសងគុណអ្នកគាំទ្រដែលធ្វើឲ្យនាងមានថ្ងៃនេះ៕  

HyunA ក្នុងកម្មវិធី jaefriends
HyunA ក្នុងកម្មវិធី jaefriends
HyunA ក្នុងកម្មវិធី jaefriends
HyunA ក្នុងកម្មវិធី jaefriends
HyunA
HyunA
HyunA

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]