ថៃ៖ កាលពីថ្ងៃទី ២២ ខែមីនាគេហទំព័រ Sanook បាននាំចែករំលែករូបភាពរបស់តារាសម្តែងប្រុស Sornram Teppitak ត្រូវបានគេស្គាល់លោក «ផា» នៅលើបណ្តាញសង្គម ដែលកំពុងតែបង្កការភ្ញាក់ផ្អើល ពីមហាជននៃរូបរាងប្រែប្រួលរបស់តារាប្រុសរូបនេះ។
នៅក្នុងរូបភាពចុងក្រោយ ដែលគេបានលើកមកនិយាយពាសពេញបណ្តាញអ៉ីនធឺណែតនេះ ជាមួយរូបរាងមុខមានសភាពទ្រុមទ្រោម ខ្លាំងដូចមនុស្សអាយុច្រើន មិនត្រឹមតែប៉ុណ្ណោះ លោកប៉ាកូនមួយរូបនេះ បានស្លៀកពាក់បែបបុរាណ បានធ្វើឲ្យរូបលោក កាន់តែចាស់ថែមមួយកម្រិតទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញក្រោយពីឃើញបែបនេះ ទស្សនិកជនមានការព្រួយបារម្ភអំពីស្ថានភាពសុខភាពរបស់តារាវ័យ ៥០ឆ្នាំរូបនេះ ធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍ស្រឡាំងកាំងនិយាយថា ពិតជាជាទ្រុមទ្រោមពេកហើយដូចអ្នកមានជំងឺប្រចាំកាយ។
មិនត្រឹមតែប៉ុណ្ណោះ ហ្វេនៗរបស់លោក មានការស្លុតចិត្តជាខ្លាំង ទៅនឹងរូបភាពចុងក្រោយអាយដលរបស់ពួកគេ ដែលគេនឹកមិនស្មានថា រូបលោក ប្រែរូបរាងដ៏ម្លឹង ក្រោយបាត់មុខសិល្បៈប៉ុន្មានឆ្នាំចុងក្រោយតែប៉ុណ្ណោះ៕
ប្រភព៖ Sanook
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]