ថៃ៖ នៅតែជាគូស្នេហ៍ដ៏ផ្អែមល្ហែម រវាងតារាសម្ដែងប្រុស លោក Mario Maurer និងមិត្តស្រី Junji Janjira នៅពេលដែលបានបង្ហាញពីសកម្មភាពល្អូកល្អឺននឹងគ្នា នៅលើបណ្ដាញសង្គម ឲ្យមិត្តៗក៏ដូចជាហ្វេនៗអ្នកគាំទ្រ បានទស្សនាកម្សាន្ត មើលឃើញពីក្ដីសុខរបស់អ្នកទាំងពីរ។ 

Mario 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះ តារាស្រី Junji បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងកាន់តែរំភើប បន្ទាប់ពីបានអញ្ជើញមិត្តប្រុសរបស់ខ្លួន លោក Mario មករាំ Challenge ក្នុងបទដ៏ល្បីមួយ ហើយនៅក្នុងនោះដែរ ក៏បានបង្ហាញឲ្យឃើញ ពីការរាំដ៏គួរឲ្យស្រលាញ់​របស់អ្នកទាំងពីរ ពោរពេញដោយក្ដីសុខ ទៀតផង។

Mario និងគូស្នេហ៍

មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីមានការបង្ហាញបែប​នេះហើយ ក៏​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន ​បញ្ចេញមតិលេងសើចដល់ពួកគេ សរសើរពីទំនាក់ទំនងល្អរបស់គូស្នេហ៍មួយគូនេះ ដែលនៅតែមានភាពផ្អែមល្ហែម សប្បាយរីករាយជាមួយគ្នាជានិច្ច៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Junji
Mario 
Mario 
Mario 
Mario 
Mario និងគូស្នេហ៍
Mario និងគូស្នេហ៍
Mario និងគូស្នេហ៍
Mario និងគូស្នេហ៍
Mario និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]