កម្សាន្ត៖ កាលពីថ្មីៗនេះ តារាសម្ដែងស្រី Marian Rivera និងស្វាមី លោក Dingdong Dantes បានចូលរួមក្នុងព្រឹត្តិការណ៍មួយជាមួយគ្នា ដែលការបង្ហាញខ្លួនលើកនេះ តារាស្រីរូបនេះ បានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។
ក្នុងនោះដែរ គេអាចសង្កេតឃើញថា តារាស្រី Marian បានតុបតែងខ្លួន ដោយបានចងសក់ឡើងយ៉ាងស្អាត ប្រើការផាត់មុខស្រាលៗ ដើម្បីបញ្ចេញសម្រស់ធម្មជាតិ លេងស្ទាយ៍ក្នុងឈុត រ៉ូបដែលធ្វើខូវប៊យ រួមទាំងបានតុបតែងថែមជាមួយនឹងគ្រឿងបន្សំដូចជា ខ្សែក ស្បែកជើងកែងខ្ពស់ និងកាបូបដៃ ដើម្បីបង្កើនសម្រស់ឲ្យកាន់តែលេចធ្លោ។
ជាពិសេស តារាសម្ដែងស្រី Marian ក៏បានបញ្ចេញស្មាដ៏ទាក់ទាញ និងស្បែកសរលោង ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែសម្រស់ដ៏ល្អឥតខ្ចោះ បើទោះបីជាពេលនេះ នាងបានរៀបការ ក្លាយជាអ្នកម្ដាយកូន២ រួចទៅហើយក៏ដោយ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]