កូរ៉េខាងត្បូង៖ នៅក្នុងវិស័យសិល្បៈកូរ៉េ KPOP គឺតែងតែមានតារាស្រីឬប្រុស ដែលលេចធ្លោជាងគេប្រចាំជំនាន់នីមួយៗ ដូចអំឡុងពេលនេះអ៊ីចឹងដែល Karina មេក្រុម aespa និង Wonyoung ក្រុម IVE ត្រូវបានគេចាត់ទុកថាជា "IT-Girl" ដ៏ល្បីល្បាញប្រចាំ KPOP ជំនាន់ទី៤។
យ៉ាងណាមិញ ស្របគ្នានឹងភាពល្បីល្បាញរបស់ពួកគេនិងឈ្មោះ "IT-Girl"នេះ អ្នកគាំទ្របានវិភាគថា បើសិនជាតារា KPOP ជំនាន់ទី១ ដែលបង្ហាញមុខ២០ឆ្នាំមុន ម្នាក់នេះ ទើបតែចេញច្រៀងនាពេលឥឡូវៗ គឺមុខជាល្បីខ្លាំងជាង Karina ឬ Wonyoung ទៅទៀត។
តារាស្រីម្នាក់នោះមានឈ្មោះថា "Park Soo Jin" ជាសមាជិកម្នាក់របស់ក្រុមចម្រៀង KPOP ជំនាន់ទី១ គឺ "Sugar" ដោយនាងពិតជាមានសម្រស់ស្រស់ស្អាត លេចធ្លោ និងលេងស្ទាយ៍ហ្វេហ្សិនលេចធ្លោខ្លាំង ហើយនាងក៏ស្រស់ស្អាតបែបធម្មជាតិ ទោះបីមិនបានផាត់មុខអ្វីច្រើនក៏ដោយ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]