បារាំង៖ Lisa ជាសមាជិកម្នាក់របស់ក្រុមចម្រៀងនារី BLACKPINK គឺជាតារាចម្រៀងម្នាក់ដ៏មានឥទ្ធិពល ដោយនាងទទួលបានអ្នកតាមដានជាង ១០០លាននាក់ហើយនៅលើបណ្ដាញសង្គម Instagram ហើយជារឿយៗ រាល់ពេលនាងបង្ហាញមុខក្នុងកម្មវិធីផ្សេងៗម្ដងៗ តែងតែមានអ្នកគាំទ្រចោមរោមមើលភ្លូកទឹកភ្លូកដី។

ជាក់ស្ដែង Lisa បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលសាជាថ្មី បន្ទាប់ពីបង្ហាញខ្លួនក្នុងកម្មវិធីសប្បុរសធម៌មួយឈ្មោះថា "Opération pièces jaunes" នៅ ក្រុងប៉ារីស នាប្រទេសបារាំង ដែលជាប្រភេទកម្មវិធីសប្បុរសធម៌ ជួយដល់កុមារនិងមនុស្សវ័យជំទង់ដែលមានជំងឺ កាលពីថ្ងៃទី១៧ ខែមករាកន្លងទៅ។

ក្នុងរូបភាពប៉ុន្មានសន្លឹកដែលចែកចាយដោយអ្នកគាំទ្រនោះ គេឃើញ Lisa បានញញិមឡើងស្រស់ ដើរក្បែរសុភាពនារីទី១របស់បារាំងគឺលោកស្រី Brigitte Macron ដោយបានកៀកដៃគ្នាយ៉ាងជិតស្និទ្ធ ហើយ លោកស្រី ក៏បានកាន់ឆ័ត្រឲ្យ Lisa ផងដែរ។

បន្ទាប់ពីបានឃើញរូបភាពនេះហើយ អ្នកគាំទ្រគិតថា Lisa បានបន្តពង្រីកឥទ្ធិពលនិងកេរ្តិ៍ឈ្មោះរបស់នាងនៅបារាំងហើយ ដោយកាលពីប៉ុន្មានខែមុន នាងថែមទាំងបានរាំនៅ The Crazy Horse នាទីក្រុងប៉ារីសទៀតផង ដែលមើលទៅ នាងពិតជាស្រលាញ់ទីក្រុងប៉ារីសខ្លាំងណាស់៕




I love her smile😭 #LISA pic.twitter.com/2sSjhhEI0I
— 𝓜𝔂 𝓛𝓲𝓼𝓪♡🐣 (@Eirlys_97) January 17, 2024
WHO'S EXCITED ON LISA'S PERFORMANCE THIS JANUARY 26TH?! 😭pic.twitter.com/w1CRz7gtSW
— kenji 𓅓 (@_yk2aii) January 17, 2024
#LISA today in Paris with Brigitte Macron 🇫🇷
— LALICE UPDATES (@LaliceUpdates) January 17, 2024
🔗 https://t.co/bQFPhkk3v3#블랙핑크리사 블랙핑크 리사#리사 #LALISA #MONEY pic.twitter.com/rut70ALnWN
#LISA is currently in Paris at Disneyland Paris for Operation Pieces Jaunes ✨
— LISA 리사 • FRANCE 🇫🇷 FANBASE (@LSMFRANCE) January 17, 2024
For the 31st consecutive year, they invited hundreds of young patients and their families, along with hospital staff, for a magical and memorable visit to the parks. pic.twitter.com/Y6xBKTgGNH
ប្រភព៖: sportskeeda
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]