កម្សាន្ត៖ តារាចម្រៀងស្រី Lee Hyori គឺជាតារា Kpop ជើងចាស់មួយរូបដែលទទួលបានការស្រឡាញ់គាំទ្រយ៉ាងខ្លាំងក្លា ពិសេស នាងត្រូវបានសិល្បករផ្ដល់ការគោរព។ មិនតែប៉ុណ្នោះ ក្រៅពីសមត្ថភាពសិល្បៈ ដែលធ្វើឲ្យអ្នកគាំទ្រចាប់ចិត្តហើយនោះ តារាស្រីរូបនេះ មានសម្រស់ទាក់ទាញ ក្នុងវ័យ៤៤ឆ្នាំ។

Lee Hyori 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយពីសម្រស់របស់​ Lee Hyori វិញ រូបនាងតែងតែបង្ហាញភាពស៊ីវីល័យតាមរយៈការលេងស្ទាយ៍តែងខ្លួនបែបស៊ិចស៊ី និង ទាន់សម័យ មិនចាញ់តារា Kpop ជំនាន់ថ្មីនោះទេ។ មិនតែប៉ុណ្នោះ តារាចម្រៀងជើងចាស់រូបនេះ ស្រាប់តែបង្ហាញរូបភាព មុខធម្មជាតិមួយសន្លឹក ធ្វើឲ្យហ្វេនភ្ញាក់ផ្អើលជាខ្លាំង។

Lee Hyori 

ជាមួយគ្នានេះ Hyori បានថតរូបមួយសន្លឹក បង្ហាញពីភាពជឿជាក់លើសម្រស់របស់នាង ដោយមិនបានផាត់មុខក្រាស់ៗ សូម្បីតែក្រេមក៏មិនបានលាបដែរ។ តាមរយៈរូបភាពមុខហ្សីនបែបនេះ នាងបានធ្វើឲ្យអ្នកគាំទ្រដឹងថា តាមពិតទៅតារារូបនេះ ក៏មានសភាពចាស់បន្ដិចដែរ ដោយឃើញមានស្នាមជ្រីវជ្រួញខ្លះៗដែរ៕

ប្រភព៖ Kpopstarz

Lee Hyori 
Lee Hyori 
Lee Hyori 
Lee Hyori 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]