កម្សាន្ត៖ ថ្មីៗនេះ តារាសម្តែងហុងកុងដ៏ល្បី Charmaine Sheh ត្រូវបានគេរាយការណ៍ថា បានទិញអាផាតមិនប្រណីតតម្លៃជាង ៣០ លានដុល្លារហុងកុង (ប្រហែល ៣,៨ លានដុល្លារ) កាលពីដើមខែមករា ។

Charmaine Sheh
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភព Sohu បានបង្ហាញថា អាផាតមិនដែល តារាសម្ដែងស្រី Charmaine Sheh បានទិញ មានបន្ទប់គេងចំនួន ៣ ដែលមានផ្ទៃដីប្រហែល ៩៤ ម៉ែត្រការ៉េ។ អចលនទ្រព្យនេះ គឺជាកម្មសិទ្ធិរបស់អគារមួយ នៅ North Point ដែលទិញដោយម្ចាស់ដំបូងក្នុងឆ្នាំ ២០១៧ ។

មិនត្រឹមតែប៉ុណ្ណោះ ខាងប្រព័ន្ធផ្សព្វផ្សាយហុងកុង ក៏បានប៉ាន់ស្មានថា បច្ចុប្បន្ន Charmaine Sheh មានអចលនទ្រព្យយ៉ាងហោចណាស់ ៥ នៅក្នុងទីក្រុងហុងកុង ដែលមានតម្លៃទីផ្សារសរុបជាង ១០០ លាន HKD (១២,៨ លានដុល្លារអាមេរិក) ។

Charmaine Sheh

ម៉្យាងវិញទៀត សារព័ត៌មានជាច្រើន ថែមទាំងបានហៅ Charmaine Sheh ថាជាមហាក្សត្រីនៃអចលនទ្រព្យហុងកុង រហូតនៅលើ Weibo ក៏ទស្សនិកជនជាច្រើន បានបញ្ចេញមតិថា Charmaine Sheh គឺជា «មហាក្សត្រីដ៏មានអំណាច» ដោយសារទ្រព្យសម្បត្តិដ៏ធំរបស់នាង ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Charmaine Sheh
Charmaine Sheh
Charmaine Sheh
Charmaine Sheh
Charmaine Sheh
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]