ភ្នំពេញ៖ ក្រុមហ៊ុន New Balance ដែលជាម៉ាកយីហោឈានមុខគេលើពិភពលោកផ្នែកស្បែកជើង និងសំលៀកបំពាក់កីឡាបានប្រកាសយ៉ាងមុតមាំអំពីការបើកដំណើរការជាផ្លូវការហាងរបស់ខ្លួននៅ ប្រទេសកម្ពុជា។ នេះបានបង្ហាញ ពីជំហានដ៏គួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុន New Balance ថាកម្ពុជាគឺជាប្រទេសបន្ទាប់ក្នុងទ្វីបអាស៊ី ដែលយីហោដ៏ធំមួយនេះមានវត្តមានដើម្បីពង្រីកទីផ្សាររបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហាង New Balance ទីតាំងអុីអន ម៉ល ភ្នំពេញ មានលក់ផលិតផលគ្រប់មុខរបស់ខ្លួន!
ចំណុចដ៏គួរឱ្យចាប់អារម្មណ៍ និងមិនអាចមើលរំលងបានគឺ ក្រុមហ៊ុន New Balance បានបើកដំណើរការហាងលក់នៅជាង 4,000 កន្លែងនៅទូទាំងពិភពលោក។ សម្រាប់ប្រទេសកម្ពុជា ក្រុមហ៊ុនលំដាប់ពិភពលោក New Balance ក៏បានពង្រីកទីផ្សាររបស់ខ្លួនជាមួយនឹងហាងលក់ផ្តាច់មុខចំនួន 4 ក្នុងទីតាំងសំខាន់ៗ នៅចំកណ្តាលរាជធានីភ្នំពេញដែលមាននៅ ផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល ២៧១ និងនៅតាមសាខាផ្សារទំនើប អុីអនម៉ល ទាំង 3 ដែលរួមមាន អុីអនម៉ល សែនសុខស៊ីធី អុីអនម៉ល មានជ័យ និង អុីអនម៉ល ភ្នំពេញ។ នេះគឺជាជំហានដ៏សំខាន់របស់ម៉ាកយីហោដ៏ល្បីមួយនេះ ក្នុងការនាំផលិតផលរបស់ខ្លួនមកជូនអតិថិជនកម្ពុជាយើង ដើម្បី៎ផ្ដល់នូវបទពិសោធន៍ថ្មីៗ ដោយផ្ទាល់នៅប្រទេសកម្ពុជាជាមួយផលិតផលទាំងអស់របស់ New Balance។
New Balance ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកលើផ្នែកស្បែកជើង និងសំលៀកបំពាក់កីឡា មានមោទនភាពក្នុងការប្រកាសការបើកដំណើរការហាងលក់ជាផ្លូវការនៅប្រទេសកម្ពុជា។
ការពង្រីកទីផ្សារមកកម្ពុជានេះគឺស្របតាមការប្តេជ្ញា និងឆន្ទៈរបស់ក្រុមហ៊ុន New Balance ដែលតែងតែផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់ និងបទពិសោធន៍សេវាកម្មអតិថិជនដ៏ឆ្នើមរបស់ខ្លួ នទូទាំងពិភពលោក។ ទីតាំងហាងដែលបានជ្រើសរើសទាំងអស់ គឺក្រុមហ៊ុនតែងតែផ្ដោតសំខាន់ទៅលើ ភាពងាយស្រួលស្វែងរក និងងាយទៅដល់ សម្រាប់អតិថិជនទាំងអស់ ហើយហាងនីមួយៗ សុទ្ធសឹងតែមានលក់ផលិតផលដ៏សម្បូរបែបគ្រប់មុខទាំងអស់របស់ New Balance សម្រាប់អ្នកចូលចិត្តលេងកីឡា រួមទាំងអ្នកដែលចូលចិត្តម៉ូតពេញនិយម ទាន់សម័យថ្មីៗ។
ហាងលក់ផ្តាច់មុខទាំង 4 របស់ New Balance នៅកម្ពុជាមានទីតាំងនៅតាមកន្លែងទីប្រជុំជនធំទូទាំងប្រទេស ដែលនឹងបំពេញតម្រូវការអតិថិជនជាច្រើនផ្សេងៗ គ្នា ហើយក៏ធ្វើអោយអតិថិជនងាយស្រួលក្នុងការស្វែងរក និងសាកល្បងប្រើប្រាស់ផលិតផល New Balance ជាងមុនផងដែរ។
លោក Darryl Peacock ដែលជានាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន New Balance ប្រចាំនៅប្រទេសកម្ពុជា និងជានាយកក្រុមហ៊ុន MAP Active (Cambodia) Co., Ltd. បានសម្តែងភាពរីករាយ អបអរសាទរចំពោះការឈានជើងរបស់ New Balance មកកាន់ទីផ្សារកម្ពុជា។
New Balance ជាម៉ាកយីហោមួយដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញអស់រយៈកាលជាយូរយារ ណាស់មកហើយក្នុងការផ្តល់ជូននូវផលិតផលបែបកីឡា រួមទាំងផលិតផលទូទៅ ដែលមានភាពទាន់សម័យផងដែរ។
លោកបញ្ជាក់ទៀតថា កម្ពុជាជាទីផ្សារដ៏មានសក្ដានុពលមួយ ហើយ New Balance ត្រូវបានគេទទួលស្គាល់ និងប្រើប្រាស់យ៉ាងច្រើនក្នុងប្រទេសកម្ពុជា ទាំងម៉ូតបែប Street Fashion និងម៉ូតបែបកីឡា។ ហាង New Balance នឹងក្លាយជាផ្នែកដ៏សំខាន់មួយក្នុងការនាំយកផលិតផលប្រេនដែលមានគុណភាពល្អ និងបង្កើនបទពិសោធន៍របស់អតិថិជនផងដែរ។
ដំណើរប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាគឺស្ថិតនៅក្រោមការគ្រប់គ្រងដ៏យកចិត្តទុកដាក់របស់ក្រុមហ៊ុន MAP Active (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុននាំចូល និងចែកចាយម៉ាកយីហោផលិតផលកីឡា និងផលិតផលសម្រាប់ការស់នៅផ្សេងៗទៀត ឈានមុខគេនៅក្នុងតំបន់។
សម្រាប់ផែនការតទៅមុខទៀតក្រុមហ៊ុន MAP Active Cambodia មានមហិច្ឆតាក្នុងការពង្រឹងវត្តមានរបស់ម៉ាកយីហោ New Balance នៅក្នុងប្រទេសកម្ពុជាអោយកាន់តែប្រសើរជាលំដាប់។ នៅក្នុងឆ្នាំ 2024 ក្រុមហ៊ុនមានគោលបំណងបើកហាង New Balance ចំនួន 2 សាខាបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកដល់យុទ្ធសាស្ត្រអភិវឌ្ឍម៉ាកយីហោរបស់ខ្លួន ក្នុងការសម្រេចគោលដៅនៃការបើកហាងសរុបចំនួន 6 នៅក្នុងឆ្នាំតែមួយ។ កិច្ចខិតខំប្រឹងប្រែងប្រកបដោយមហិច្ឆតានេះ មានគោលបំណងពង្រឹងជំហររបស់ New Balance ក្នុងនាមជាម៉ាកយីហោផលិតផលកីឡា ដែលឈានមុខគេនៅប្រទេសកម្ពុជា។
នេះជាការបោះជំហានទៅមុខដ៏សំខាន់ ដែលបង្ហាញពីទំព័រថ្មីនៃដំណើរជុំវិញពិភពលោករបស់ New Balance និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់នូវផលិតផល និងបទពិសោធន៍ដ៏អស្ចារ្យដល់អតិថិជនកម្ពុជាទាំងអស់ផងដែរ។
សម្រាប់ព័ត៌មានថ្មីៗ និងលម្អិតបន្ថែមទៀត សូមចូលទៅកាន់ហ្វេសបុកផេកផ្លូវការរបស់ New Balance៖ https://www.facebook.com/NewBalanceKHstore/
#NewBalanceKH
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]