កូរ៉េខាងត្បូង៖ HyunA គឺជាតារាចម្រៀងរ៉េបដ៏ល្បីឈ្មោះម្នាក់ ក្នុងវិស័យ KPOP ដែលល្បីរឿងចូលចិត្តស្លៀកពាក់ស្ទាយ៍ប្លែកៗ ហើយជារឿយៗ រាល់សកម្មភាពរបស់នាងក៏ទទួលបានការចាប់អារម្មណ៍ ពីអ្នកគាំទ្រផងដែរ។
ដោយឡែក ថ្មីៗនេះ HyunA បានចេញមកបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ បន្ទាប់ពីនាងបានប្រកាសថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយនឹង Junhyung ដែលជាអតីតសមាជិកម្នាក់របស់ក្រុម Beast ជាក្រុម KPOP ជំនាន់ទី២ ដែលអ្នកគាំទ្រប្រាកដជាស្គាល់ហើយតាមរយៈបទ "Fiction" ហើយលោកក៏ជាអតីតសមាជិករបស់ក្រុមចម្រៀង Highlight ផងដែរ។
HyunA ថែមទាំងបានបង្ហោះរូបនាងកាន់ដៃគ្នាជាមួយតារាប្រុសរូបនេះ នៅលើគណនីបណ្ដាញសង្គម Instagram ខណៈដែល Yong Junhyung ក៏បានបង្ហោះរូបភាពនេះដូចគ្នា ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិអបអរសាទរពួកគេទៀតផង។
ពួកគេធ្លាប់បានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធកាលពីចូលរួមក្នុងកម្មវិធីហ្វេហ្សិនឈ្មោះ "2016 F/W Hera Seoul Fashion Week" ហើយក៏បន្តធ្វើការជាមួយគ្នាលើបទចម្រៀង "A Bitter Day" ពីអាល់ប៊ុមទោលរបស់ HyunA មានឈ្មោះថា "Bubble Pop" ផងដែរ ដោយសារតែអ្នកទាំងពីរធ្លាប់ស្ថិតក្នុងទ្រនំតែមួយ។
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]