បរទេស៖ កាន់តែចាប់អារម្មណ៍ ក្រោយពីមានការបង្ហាញឲ្យឃើញពីទិដ្ឋភាព ក្នុងផ្ទះ របស់ តារាសម្ដែង Emma Stone ដែលបានតុបតែងផ្ទះវីឡាមួយ នៅទីក្រុង Los Angeles ពោរពេញដោយភាពស្រស់ស្អាត ក្នុងស្ទាយ៍ភ្លឺស្រស់ថ្លា ដែលត្រូវនឹងបុគ្គលិកលក្ខណៈសុទិដ្ឋិនិយម និងរស់រវើករបស់នាង។

Emma Stone
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ត្រូវបានគេដឹងថា Emma Stone បានទិញផ្ទះស្ទាយ៍បែបអេស្ប៉ាញ ក្នុងទំហំ ៣០០ ម៉ែត្រការ៉េនៅ Westwood, Los Angeles ក្នុងឆ្នាំ ២០១៩ ហើយក៏បានជួសជុលវាឡើងវិញ ខណៈដែលផ្ទះមួយនេះ មានបន្ទប់គេង ៤ បន្ទប់ទឹក ៤ និង សួនច្បារ។

រូបភាពផ្ទះ

ជាពិសេស ទិដ្ឋភាពនៅក្នុងផ្ទះ បានបង្ហាញឲ្យឃើញពី ទីកន្លែងរស់នៅសំខាន់ៗនៅក្នុងផ្ទះ ដែលមានការរៀបចំតុបតែងយ៉ាងស្រស់ស្អាត ជាមួយនឹងពណ៌ភ្លឺ គ្រឿងសង្ហារិមក្នុងរចនាប័ទ្មបែបបុរាណជាមួយនឹងពណ៌ចម្បងពណ៌ស ពណ៌ខៀវ ពណ៌ផ្កាឈូក។ ហើយផ្ទះនេះដែរ ក៏មានផ្ទះសំណាក់ ដែលមានបន្ទប់ទទួលភ្ញៀវដាច់ដោយឡែក ផ្ទះបាយ បន្ទប់គេង និងកន្លែងបោកគក់។

រូបភាពផ្ទះ

យ៉ាងណាមិញ យោងតាមកាសែត Wall Street Journal ផ្ទះនេះ គឺជាកន្លែងដែល Emma Stone និងស្វាមី រស់នៅនៅពេលដែលពួកគេទៅធ្វើការនៅ Los Angeles ។ តែបច្ចុប្បន្ន គ្រួសារ​របស់​នាង​រស់នៅ​ក្នុង​វីឡា​មួយ​ក្នុង​ទីក្រុង Austin រដ្ឋ Texas ដែល​បាន​ទិញ​ក្នុង​ឆ្នាំ ២០២១៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Emma Stone
Emma Stone
Emma Stone
Emma Stone
Emma Stone
រូបភាពផ្ទះ
រូបភាពផ្ទះ
រូបភាពផ្ទះ
រូបភាពផ្ទះ
រូបភាពផ្ទះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]