ភ្នំពេញ ថ្ងៃទី18 ខែមករា ឆ្នាំ2024៖ ធនាគារ ហ្វីលីព  ដែលជាធនាគារពាណិជ្ជដែលមានភាគទុនិកជនជាតិសិង្ហបុរីតែមួយគត់​ និងស្ថិតក្នុងចំណោមធនាគារពាណិជ្ជខ្នាតមធ្យម នៅកម្ពុជាបានប្រកាសជាផ្លូវការនៃការបើកសម្ពោធជាផ្លូវការទីតាំងថ្មីនៃសាខាម៉ៅសេទុងដែលមានទីតាំងស្ថិតនៅអគារលេខ 161A & 159D មហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ1 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សាខាដែលត្រូវបានផ្លាស់ប្តូរមកកាន់ទីតាំងថ្មីនេះ ក៏បា​នភ្ជាប់មកនូវជាមួយទីធ្លាធំទូលាយជាងមុន ក៏ដូចជាការបន្ថែមនូវសេវាកម្មធនាគារជាច្រើនផ្សេងទៀត សម្រាប់អតិថិជនបុគ្គល អាជីវកម្ម និងសាជីវកម្មទាំងអស់ ជាមួយនឹងការបម្រើសេវាកម្មពីបុគ្គលិកប្រកបដោយជំនាញ វិជ្ជាជីវៈ និងបទពិសោធន៍ច្បាស់លាស់។

ការបើកសម្ពោធជាផ្លូវការនៃសាខាម៉ៅសេទុង គឺដើម្បីឆ្លើយតបទៅនឹងកំណើននៃអតិថិជន និងតម្រូវការហិរញ្ញវត្ថុរបស់ពួកគេ ក៏ដូចជាផ្តល់នូវភាពងាយស្រួលជាងមុនមួយកម្រិតទៀតសម្រាប់អតិថិជនដែលប្រកបរបរអាជីវកម្មនៅជិតតំបន់នេះ។

រូបភាព

សាខាដែលមានរចនាបថថ្មីនេះ នឹងផ្តល់ជូននូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុធនាគារដែលទំនើប និងសំបូរបែបជាច្រើន ទៅតាមតម្រូវការនៃរាល់អតិថិជន រួមមានសាជីវកម្មធំៗ សហគ្រាសខា្នតតូច និងមធ្យម និងបុគ្គល។

ដើម្បីអបអរសាទរការបើកដំណើរការនៃសាខាម៉ៅសេទុង អតិថិជនទាំងអស់អាចរីករាយជាមួយនឹងការផ្តល់ជូនពិសេស និងទទួលបានវត្ថុអនុស្សាវរីយ៍ពិសេសជាច្រើនផ្សេងទៀតនៅពេលពួកគេបើកគណនីជាមួយធនាគារ ហ្វីលីព។

រូបភាព

សម្រាប់ចម្ងល់ទាក់ទងនឹងការផ្តល់ជូនពិសេសនេះ អតិថិជនទាំងអស់អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅកាន់សេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីព តាមរយៈលេខទូរសព្ទ086 930 000 ឬ 089 989 818 ឬ 088 465 9999 (24/7)។

អំពីធនាគារ ហ្វីលីព

ធនាគារ ហ្វីលីព ​ផ្តល់​ជូន​សេវាកម្ម​ និងផលិតផលហិរញ្ញវត្ថុដ៏សំបូរបែប តាម​តម្រូវ​ការ​របស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូច និង មធ្យម និងបុគ្គល។ ធនាគារ ហ្វីលីព ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែល​មាន​ទីស្នាក់ការកណ្តាលនៅប្រទេសសឹង្ហបុរី​ និងត្រូវ​បាន​បង្កើតឡើងតាំងពីឆ្នាំ1975។​ ធនាគារ ហ្វីលីព ភីអិលស៊ី គឺជាធនាគារពាណិជ្ជរបស់សិង្ហបុរីតែមួយគត់ និងជាធនាគារពាណិជ្ជខ្នាតមធ្យមមួយនៅក្នុងប្រទេសកម្ពុជា ដែលមាន​​ច្រើន​ជាង 70សាខា ទូទាំងប្រទេស។

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]