កូរ៉េខាងត្បូង៖ Jang Wonyoung ដែលជាសមាជិកម្នាក់របស់ក្រុមចម្រៀងនារី IVE គឺជាតារា KPOP ជំនាន់ថ្មីដែលកំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះតែនាងមានផ្ទៃមុខស្រស់ស្អាត ច្រៀងក៏ពីរោះ និងពូកែខាងភាសា ហើយកាយវិការនីមួយៗទៀតសោតក៏ពិតជាលេចធ្លោខ្លាំង រហូតទទួលបានរហស្សនាមថាជា IT-Girl ប្រចាំក្រុម KPOP ជំនាន់ទី៤ផងដែរ។
យ៉ាងណាមិញ ទោះមានអ្នកស្រលាញ់ចូលចិត្តច្រើនក្ដី ក៏ Wonyoung នៅតែទទួលបានការស្អប់និងចម្អកពីមហាជនមួយចំនួន ដែលថ្មីៗនេះ Youtuber ម្នាក់ឈ្មោះថា "Sojang" ត្រូវបាន Wonyoung និងផលិតកម្ម Starship ប្ដឹងប្ដល់ពីបទធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាងខូចខាតផងដែរ។
ក្នុងនោះ Wonyoung បានប្ដឹងប្ដល់ Sojang ចំនួនមួយករណីហើយផលិតកម្ម Starship ក៏បានដាក់ពាក្យប្ដឹងប្ដល់ដោយឡែកមួយទៀត ហើយចៅក្រមបានសម្រេចឲ្យ Wonyoung ឈ្នះក្ដីនេះ ដោយ Youtuber "Sojang" ត្រូវសងជំងឺចិត្តទៅ Wonyoung ចំនួន១០០លានវ៉ុន (ស្មើនឹង៧៥០០០ដុល្លារ) នេះបើយោងតាម Law Times បានបញ្ជាក់។
Sojang ធ្លាប់មាន Channel Youtube ឈ្មោះ "Taldeok Camp" ដែលជារឿយៗបាននិយាយបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់តារាចម្រៀង KPOP ដទៃ តែក៏វាយប្រហារលើ Wonyoung សឹងតែខ្លាំងជាងគេ ហើយថែមទាំងបានជួលអ្នកផ្សេងឲ្យចូលទៅបញ្ចេញមតិអាក្រក់ៗទៅលើនាងផងដែរ៕
ប្រភព៖: nme
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]