កូរ៉េខាងត្បូង៖ Jisoo មិនត្រឹមតែជាតារាចម្រៀងដ៏មានឥទ្ធិពលម្នាក់ ក្នុងវិស័យ KPOP ទេតែនាងក៏ល្បីថាមានសម្រស់ស្រស់ស្អាតខ្លាំង មិនថាមើលពីជ្រុងណាក៏ស្អាតឥតទាស់។
កាលពីពេលថ្មីៗទៅនេះ ស្របពេលផលិតកម្ម YG Entertainment បានប្រកាសថា Jisoo ពុំបានបន្តកុងត្រាថ្មីលើផ្នែកសកម្មភាពទោលរបស់នាងនោះ នេះជាលើកដំបូងហើយដែលនាងបានមកថតរូបដាក់គ្របទស្សនាវដ្ដី Dazed Korea ផងដែរ។
ក្នុងរូបភាពប៉ុន្មានសន្លឹកដែលបានចែកចាយលើគេហទំព័ររបស់ទស្សនាវដ្ដីគឺ សមាជិក BLACKPINK រូបនេះពិតជាស្រស់ស្អាតរហូតអ្នកគាំទ្រសឹងតែមិនជឿថា Jisoo ស្អាតដល់ម្លឹង ដោយស្ទាយ៍នៃការថតគឺរបៀបពណ៌ស្រទន់ៗ សមជាមួយនឹងនាង។
ក្នុងរូបភាពទាំងនេះ Jisoo បានស្លៀករ៉ូបពណ៌ទឹកដោះគោ ផាត់មុខបែបទឹកក្រូចៗ និងធ្វើសក់គាបត្រង់ទម្លាក់រំសាយពេញខ្នង ដោយខាងមុខពុះជាពីរស្មើគ្នាផងដែរ ដែលជាការបង្ហាញមួយពីបុគ្គលិកលក្ខណៈរបស់នាងគឺ ស្រស់ស្អាតបែបទន់ភ្លន់ ស្រគត់ស្រគុំ និងមើលទៅមានភាពវិជ្ជមាន៕
ប្រភព៖: designscene
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]