កម្សាន្ត៖ ជាការពិតណាស់ តារាសម្ដែងស្រីកូរ៉េសឹងតែទាំងអស់ទៅហើយ នៅកូរ៉េខាងត្បូង ដែលថែរក្សាសម្រស់របស់ពួកគេឲ្យនៅក្មេងជាងវ័យ២០ទៅ៣០ឆ្នាំ។ ក្រឡេកមកមើលតារាស្រីលំដាប់កំពូលទាំងប៉ុន្មានដួងខាងក្រោមនេះ ត្រូវបានគេដាក់រហ័សនាមថា រាជនីសម្រស់ ព្រោះតែពួកគេមិនចេះចាស់សោះ។
នៅក្នុងនោះ តារាសម្ដែងស្រី Song Hye Kyo មានភាពលេចធ្លោជាងគេចំពោះសម្រស់ក្មេងជាងអាយុ ដែលសព្វថ្ងៃនាងមានអាយុ ៤២ឆ្នាំទៅហើយ រីឯ សម្រស់វិញ ដូចក្រមុំ២០ឆ្នាំអញ្ចឹងដែរ។ បន្ទាប់ពីនោះ តារាសម្ដែងស្រី Jun Jihyun ដែលអ្នកគាំទ្រសឹងមិនជឿនឹងសម្រស់ដ៏ទាក់ទាញក្នុងវ័យ៤៣ឆ្នាំ នាងនូវតែគ្រងតំណែងតួឯក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណែកឯ តារាសម្ដែងស្រី ដែលដកឃ្លាពីសិល្បៈ ធ្វើឲ្យហ្វេនមានការនឹករលឹកជាខ្លាំងនោះគឺ តារាសម្ដែងស្រី Kim Tae Hee ដែលនាងធ្វើឲ្យមហាជនស្រឡាំងកាំងនៅពេលឃើញថាសម្រស់នាងកាន់តែស្អាតជាងមុនក្នុងវ័យ៤៣ឆ្នាំ បច្ចុប្បន្ននេះ នាងសម្រាកពីសិល្បៈ នៅផ្ទះមើលថែកូនៗ៣នាក់។
ចុងក្រោយ តួឯកស្រីប្រចាំដួងចិត្តអ្នកទស្សនា Son Ye Jin ក៏មានវ័យមិនក្មេងនោះដែរ បើទោះបីជានាងមានរូបរាងស្រឡូនមុខមាត់ស្រស់ថ្លា ហើយទើបនឹងរៀបការកាលពីឆ្នាំមុនពិតមែន ប៉ុន្ដែអាយុរបស់នាងគឺ មិនក្រោម៤២ឆ្នាំនោះទេ រីឯមិនពីសម្បកក្រៅនាងដូចអាយុ២០អញ្ចឹង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]