ភ្នំពេញ៖ អ្នកលក់អនឡាញល្បីឈ្មោះ ២រូប បានសម្រេចចិត្តចាប់ដៃសហការគ្នា បើកបង្ហាញផលិតផលថ្មី ក្តៅៗបើកទំព័រឆ្នាំថ្មីតែម្តង បុគ្គលល្បីទាំង២រូបនោះគឺ លោកស្រី តែ ស៊ូ អេង អគ្គនាយិកាក្រុមហ៊ុន TRE និង យាយស្រួយ បានសម្រេចនាំចូលផលិតផលថ្មី គឺឈុតលេលាបមុខ ដែលមានគុណភាពប្រសិទ្ធភាព កាន់តែល្អនិងពិសេស គ្រាន់តែបង្ហាញនៅលើទីផ្សារភ្លាម ផ្ទុះការចាប់អារម្មណ៍ និងកម្មង់យ៉ាងច្រើនពីអតិថិជន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកស្រី តែ ស៊ូអេង ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ថា ជាអគ្គនាយិកាក្រុមហ៊ុន TRE Import Export Co.,LTD ដែលជាក្រុមហ៊ុនមួយឈានមុខគេ នាំចូលផលិតផលមានគុណភាព និងស្របច្បាប់ជាច្រើន ដូចជា: សាប៊ូកក់សក់ប្រេន Colatin, កៅអៀកបិតបាតជើង KQ និង វីតាមីនបំប៉នសម្រក TRE ដែលបានដើរនៅលើទីផ្សារ និងមានការគាំទ្រ ពីអតិថិជន អស់រយៈពេល៦ឆ្នាំមកហើយ។
បើតាមលោកស្រី តែ ស៊ូអេង បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ជារឿយៗក្រុមហ៊ុនតែងតែខំប្រឹង សម្រឹតសម្រាំង ស្វែងរកផលិតផលដែលល្អមានគុណភាព ប្រសិទ្ធភាពដល់អតិថិជនជានិច្ច តួរយ៉ាងដូចពេលនេះដោយសារតែ ទទួលបានការគាំទ្រច្រើន ពីអតិថិជននិងការទទូចសុំឲ្យក្រុមហ៊ុនចេញឈុតមុខ ទើបក្រុមហ៊ុនបានជ្រើសរើសយក រូបមន្តពិសេស និងផលិតផលល្អៗជាច្រើនមកបញ្ចូលគ្នា ផលិតបានជាឈុតលេលាបមុខ ដែលជាផលិតផលថ្មីមួយសម្រាប់ក្រុមហ៊ុន ក្នុងឱកាសឆ្នាំថ្មីនេះ ។
លោកស្រីបានប្រាប់ទៀតថា មិនមែនជារឿងងាយស្រួលទេ ក្នុងការបង្កើតនូវផលិតផលមួយៗ គឺទាមទារឲ្យ ក្រុមហ៊ុនមានការប្រុងប្រយ័ត្ននិងសម្រឹតសម្រាំងខ្លាំង ដើម្បីឲ្យផលិតផលចេញមកគឺល្អ មានគុណភាព ព្រោះជារឿងសំខាន់ នៅពេលអតិថិជនចាយលុយទិញផលិតផលល្អ យកទៅប្រើប្រាស់ធ្វើឲ្យមុខគាត់ស្រស់ស្អាត ដោយភាពជឿជាក់ វាជាគោលបំណងរបស់ក្រុមហ៊ុន ។ បើផលិតផលល្អហើយក្រុមហ៊ុន ក៏ត្រូវការជ្រើសរើសយកដៃគូសហការ ដែលល្អដូចគ្នា ព្រោះក៏ជារឿងសំខាន់ ដូច្នេះហើយក្រោយពីមានការជជែកពិភាក្សាពីផលិតផលថ្មីនេះ ជាមួយ យាយស្រួយ ក៏ឃើញថា គាត់ (យាយស្រួយ) ជាដៃគូដែលសាកសមនឹងការចាប់ដៃបើកសម្ពោធផលិតផលថ្មីជាមួយគ្នា ហើយក្រោយពីបើកសម្ពោធផលិតផលថ្មីហើយ លោកស្រី និង យាយស្រួយក៏ត្រៀមនៅផែនការទីផ្សារជាច្រើន ដើម្បីធ្វើរួមគ្នាឲ្យផលិតផល ឈុតលេលាបមុខរបស់យើង ដើរទៅមុខកាន់តែផ្ទះការចាប់អារម្មណ៍ និងមានអតិថិជន កាន់តែច្រើនទៀត ។
អ្វីដែលគេចាប់អារម្មណ៍ នៅក្នុងពិធីបើកសម្ពោធផលិតផលថ្មី ឈុតលេលាបមុខនោះ ក្រៅពីមានវត្តមានភ្ញៀវកិត្តិយស ចូលរួមយ៉ាងច្រើនកុះករ ដើម្បីអបអរសាទរចំពោះសមិទ្ធផលថ្មីហើយនោះ គេក៏ចាប់អារម្មណ៍ទៅនឹងជីវិតគូរ របស់អគ្គនាយិកាក្រុមហ៊ុន TRE លោកស្រី តែ ស៊ូអេង និងស្វាមី លោក តាន់ វណ្ណារិទ្ធ ដែលគិតមកដល់ពេលនេះ ពួកគាត់បានចាប់ដៃគ្នាសាងគ្រួសារអស់រយៈពេល ១២ឆ្នាំហើយ ដោយនៅក្នុងកម្មវិធីសម្ពោធផលិតផលថ្មីក៏មានរៀបចំ កម្មវិធីខួបអពាហ៍ពិពាហ៍ ១២ឆ្នាំ របស់លោកស្រីនិងស្វាមី ក្នុងជីវិតអាពាហ៍ពិពាហ៍ ១២ឆ្នាំគឺមានទាំងរឿងល្អទាំងមិនល្អ ការតស៊ូជំនះបញ្ហាជាច្រើន ទម្រាំអាចមកដល់ចំណុចនេះ ជីវិតគ្រួសារគឺមិនងាយស្រួលទេ តែអ្វីដែលជាគន្លឹះសំខាន់ ធ្វើឲ្យស្វាមីភរិយាមួយគូនេះ នៅតែមានសុភមង្គលនិងស្នេហា ដែលផ្អែមល្ហែមជាមួយគ្នា រហូតដល់មានចំណងស្នេហា ជាមួយគ្នាគឺកូនប្រុសស្រី២នាក់នោះ គឺក្តីស្រលាញ់ ការជួយទុកធុរៈគ្នាទៅវិញទៅមក ដោយភាពស្មោះត្រង់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]