កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ប្រភពពីសារព័ត៌មានកូរ៉េបានឲ្យដឹងថា មានតារាចម្រៀងរ៉េប ប្រុស ដែលមានកេរ្តិ៍ល្បីល្បាញម្នាក់ បានចូលខ្លួនទៅសារភាពទោសកំហុសប្រាប់ប៉ូលីសថា ខ្លួនកំពុងញៀនថ្នាំ។ យោងតាមរបាយការណ៍ផ្សាយនៅថ្ងៃទី១៩ ខែមករា តារាចម្រៀងរ៉េបដ៏ល្បីល្បាញ 'A' បានស្ម័គ្រចិត្តប្រគល់ខ្លួនឱ្យប៉ូលីសនៅប៉ុស្តិ៍ប៉ូលីសក្នុង Yongsan នៅព្រឹកនេះប្រហែលម៉ោង 8:30 ព្រឹក។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពេល​ចូល​ទៅ​ជិត​មន្ត្រី​ដែល​ទទួល​បន្ទុក​នៅ​ស្ថានីយ បុគ្គល 'A' នេះបាន​និយាយ​ថា "តើ​នេះ​ជា​ប៉ុស្តិ៍​ប៉ូលិស​ឬ? ខ្ញុំ​មក​នេះ​ ដើម្បី​ប្រគល់ខ្លួនឲ្យប៉ូលីសព្រោះតែមានខ្លួនមាន​ការ​ប្រើប្រាស់​គ្រឿងញៀន"។ បន្ទាប់មក តារារ៉េប A នេះ ក៏ចាប់ផ្ដើមនិយាយច្រើនទៅៗ ស្ដាប់មិនយល់សាច់ការណ៍ ដែលបានធ្វើឲ្យប៉ូលីសសន្ដិដ្ឋានថា ស្ថានភាពផ្លូវចិត្តរបស់តារារូបនេះ មិនល្អនោះទេ។

រូបភាព

ដូចនេះ ប៉ូលីសបានបញ្ជូនសំណុំរឿងថ្មីៗនេះ ប្រគល់ឲ្យទៅកាន់ស្ថានីយប៉ូលីសប្រចាំតំបន់ ដើម្បីធ្វើការស៉ើបអង្កេតជាបន្ដទៀត។ តាមប្រភពបានឲ្យដឹងដែរថា តារារ៉េបរូបនេះ ត្រូវបានគេស្គាល់ថា មានវត្តមានក្នុងសិល្បៈយ៉ាងសកម្ម រហូតមកដល់ពេលនេះ។

រូបភាព

យ៉ាងណាមិញ ខាងប៉ូលីស នៅរក្សាអត្តសញ្ញាណបុគ្គល A ជាការសម្ងាត់សិន ដើម្បីរងចាំការស៉ើបអង្កេតលម្អិតអំពីរឿងក្ដីនេះ។ ដោយឡែក មហាជនដែលលេងបណ្ដាញសង្គម នាំគ្នាទាយ ស្វែងរកតារារ៉េបប្រុសរូបណា ដែលត្រូវនឹងស្ថានភាពដែលគេរៀបរាប់ខាងលើនេះ៕

ប្រភព៖ allkpop

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]